website_news:2017011601

លោក ផៃ ស៊ីផាន៖ របាយការណ៍ ប្រចាំឆ្នាំ ពីក្រសួងការបទេស ជាការគាំពារ ជនចំណាកស្រុក

(http://dap-news.com/kh) សៅរ៍, ១៤ មករា ២០១៧ 10:19 ដោយ: នាងសួគ៌ ID:049

ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា របាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់ក្រសួងការបទេស ជាភាពរស់រវើក នៅក្នុងការគំាពារជនចំណាកស្រុក ។ លោក ផៃ ស៊ីផាន ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មិនមែនឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អត់ធ្វើការទេ តែពេលកំពុងមានដំណែង លោកបានធ្វើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលដទៃទៀត ដើម្បីធានាដល់កម្មករនៅក្រៅ ។ នៅពេលនេះ ការងារបន្តលោក ប្រគល់ឲ្យលោក ប្រាក់ សុខុន ។ លោកបន្តថា “នេះហើយជាហេតុផល ដែលយើងសិក្សា ។ មួយទៀតយើងបានសិក្សា ជាមួយអង្គការអាយ ឡូ ដើម្បីជួយពលរដ្ឋខ្មែ ឬពលករខ្មែរដែលងាយរងគ្រោះ។ ការងារនេះ ឯកឧត្តមហោណាំហុង ប្រគល់បន្តពេលនេះ ឯកឧត្តម ប្រាក់សុខុន ដឹកនាំបន្តតើ ដើម្បីបង្ហាញដល់ពិភពលោក និងបង្ហាញថា រាជរដ្ឋាភិបាល បានយកចិត្ត ទុកដាក់ លើ ពលករចំណាកស្រុក ទាំងស្របច្បាប់និងខុសច្បាប់” ៕

website_news/2017011601.txt · Last modified: 2017/09/07 11:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki