__**[[:Start|Home]]**__ > __**[[:general_secretariat_of_ncct|General Secretariat of NCCT]]**__ > __**[[:6_working_group_of_general_secretariat_of_ncct |6 Working Group of General Secretariat of NCCT]]**__ ====== ក្រុមជំនួយកិច្ចការអនុវត្តច្បាប់ ====== ===== តារាងឈ្មោះមន្រ្តីរាជការ ===== ^លរ^ឋានន្តរស័ក្តិ^ឈ្មោះ^តួនាទី^លេខទូរស័ព្ទ^អ៊ីម៉ែល^ |០១|ឧត្តមសេនីយ៍​​ទោ |តែ សុថារេត |អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការអនុវត្តច្បាប់|071 886 7777 |sotharet@gmail.com| |០២|ឧត្តមសេនីយ៍​ទោ|ប៉ុណ្ណ ចន្ថា|ប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់|017 818 289 |NA| |០៣|ឧត្តមសេនីយ៍ត្រី|​ផេង សេងលីម|អនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់|097 777 8042 |NA|​ |០៤|វរសេនីយ៍ឯក|សំ សុផាន់ណា|អនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់|088 999 9320 |NA| ===== តួនាទី ភារកិច្ច ===== * ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកកិច្ចការអនុវត្តច្បាប់ ដើម្បីទំនាក់ទំនង​សម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មានស្តីពីភាពរីកចម្រើនក្នុងការអនុវត្តច្បាប់ ភាពប្រឈម ពិនិត្យសន្និដ្ឋាន លើកយោបល់ * ចែករំលែកជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព័ត៌មានពាក់ព័័ន្ធភាពរីកចម្រើន និងភាពប្រឈមក្នុងការអនុវត្តច្បាប់ ការផ្តន្ទាទោសបទល្មើសជួញ ដូរមនុស្ស និងសំណូមពរក្នុងការពង្រឹងកិច្ចការបង្ការ និងបង្ក្រាបតាមនីតិវិធីច្បាប់ * សិក្សាស្រាវជ្រាវការងារផ្នែកច្បាប់ ពាក់ព័ន្ធ ទៅនឹងភាពខ្វះចន្លោះនៃការអនុវត្តក្នុងវិស័យច្បាប់ទាក់ទងនឹងអំពើជួញដូរមនុស្ស * ជម្រុញ និងពង្រឹងកិច្ចសហការរវាងស្ថាប័នអយ្យការ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធដើម្បីបម្រើឲ្យការងារបង្ក្រាប និងនីតិវិធីក្នុងការផ្តន្ទាទោស * ពិនិត្យតាមដាន លើកយោបល់ ពាក់ព័ន្ធនឹងភាពប្រឈមក្នុងការស្វែងរកភស្តុតាងដាក់បន្ទុក ឬកិច្ចសហការដទៃទៀត ដើម្បីពង្រឹង ពន្លឿន ក្នុងដំណើរការរឿងក្តីនៅតុលាការ * សហការជាមួយការិយាល័យតាមដាន និងត្រួតពិនិត្យនីតិវិធី ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារអនុវត្តច្បាប់ * ជំរុញការស៊ើបអង្កេតស្រាវជ្រាវ និងការបង្ក្រាប​​ នាំខ្លួនជនល្មើសមកផ្តន្ទាទោស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់និទណ្ឌភាព ក្នុងគោលបំណងលើកកម្ពស់ការជឿទុកចិត្ត ពីប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះលើប្រព័ន្ធយុត្តិធម៌ សេវាសង្គម សេវាសាធារណៈ និងចូលរួមអនុវត្តច្បាប់ * ជម្រុញ តាមដានការអនុវត្តដីការបស់តុលាការក្នុងរឿងក្តីជួញដូរមនុស្ស * ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន * សហការកសាងផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន រយៈពេលខ្លី មធ្យម វែង លើកទិសដៅអនុវត្តស្របតាមតំណាក់កាលនីមួយៗ និងកំណត់សូចនាករអនុវត្តសម្រាប់ការងារអនុវត្តច្បាប់ * ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មាន និងសហការដោះស្រាយភាព ប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស * តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលការងារកិច្ចការអនុវត្តច្បាប់ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធភាពដាក់ជូនអគ្គលេខាធិការដ្ឋាន * លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស​ និងឆ្នាំ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប * ចូលរួមប្រជុំទៀងទាត់ និងរាយការណ៍ការងារ​ជូនអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស * បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។ ===== របាយការណ៍នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន ===== * [[:law_enforcement:dpt_report:2025:start|2025]] * [[:law_enforcement:dpt_report:2024:start|2024]] * [[:law_enforcement:dpt_report:2023:start|2023]] * [[:law_enforcement:dpt_report:2022:start|202​2]] * [[:law_enforcement:dpt_report:2021:start|2021]] * [[:law_enforcement:dpt_report:2020:start|2020]] ===== របាយការណ៍ក្រុមជំនួយកិច្ចការអនុវត្តច្បាប់ ==== * [[:law_enforcement:assist:reports:2024:start|2024]] * [[:law_enforcement:assist:reports:2023:start|2023]] * [[:law_enforcement:assist:reports:2022:start|2022]] ===== ​កិច្ចប្រជុំក្រៅប្រទេស ===== * [[:law_enforcement:int_meeting:2024:start|2024]] * [[:law_enforcement:int_meeting:2025:start|2025]] ===== ឯកសារពាក់ព័ន្ធ ===== * [[:law_document:mla:index|ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ - Mutual Legal Assistance In Criminal Matters]]