Warning: Undefined array key 1 in /www/wwwroot/wiki.ncct.gov.kh/inc/auth.php on line 151
====== អគ្គស្នងការនគរបាលជាតិ ====== * [[.regulation:general_commission|សេចក្តីសម្រេច ប្រកាស អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស]] ===== មានរចនាសម្ព័ន្ធ ===== - នាយកដ្ឋានបុគ្គលិក - សេនាធិការដ្ឋាន (ថ្នាក់ស្មើនាយកដ្ឋានកណ្តាល) - នាយកដ្ឋានរដ្ឋបាលទូទៅ - នាយកដ្ឋានសរុប ផែនការ - នាយកដ្ឋានវិទ្យុទាក់ទង - នាយកដ្ឋានអក្សរសម្ងាត់ - អង្គភាពអន្តរាគមន៍ (ថ្នាក់ស្មើនាយកដ្ឋាន) - ស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ (ថ្នាក់ស្មើនាយកដ្ឋាន) - អង្គភាពតម្រួតបទបញ្ជា (ថ្នាក់ស្មើនាយកដ្ឋាន) - នាយកដ្ឋាននគរបាលការពារ - នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល - នាយកដ្ឋានកណ្តាលនគរបាលព្រំដែន - នាយកដ្ឋាននគរបាលការពារព្រំដែនគោក - នាយកដ្ឋាននគរបាលការពារព្រំដែនទឹក - នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន - នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ - នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ - នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច - នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត - នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន - នាយកដ្ឋានកណ្តាលសន្តិសុខ - នាយកដ្ឋានសន្តិសុខផ្ទៃក្នុង - នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន - នាយកដ្ឋានអង្គរក្ស - នាយកដ្ឋានចារកម្ម - នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស - នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា - នាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈ - នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ - នាយកដ្ឋាននគរបាលទេសចរណ៍ - នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ - នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ - នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ - ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ===== អគ្គស្នងការដ្ឋាននគរបាលជាតិមានភារកិច្ច ===== * អនុវត្តការងាររក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម * ការពារ​អាយុជីវិត សិទ្ធិ សេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់ប្រជាពលរដ្ឋ * ការពារសុវត្ថិភាព​ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ និងអន្តរជាតិ * ការ​ពារ​ការ​សម្ងាត់​ជាតិ ការពារ​ស្ថាប័នជាតិ សម្បត្តិ​វប្បធម៌ បេតិកភណ្ឌ​ជាតិ ទ្រព្យសម្បត្តិ​សាធារណៈ សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ * ការពារ​ស្ថានបេសកកម្ម​ការទូត អង្គការ​ជាតិ អន្តរជាតិនានា គណៈប្រតិភូ​អន្តរជាតិ និង​ជនបរទេស ដែល​ស្នាក់នៅ និង​បំពេញ​បេសកកម្ម​ក្នុង​ព្រះរាជាណាចក្រកម្ពុជា * គ្រប់គ្រង​ការងារ​អក្សរសម្ងាត់ ការងារកាមេរ៉ាសុវត្ថិភាព និងចរាចរណ៍ ការងារ​វិទ្យុទាក់ទង ទូរស័ព្ទ ចល័ត អចល័ត​ផ្នែក​នគរបាលជាតិ និងស៊ីវិល * គ្រប់គ្រងការងាររក្សាសណ្តាប់ធ្នាប់​សាធារណៈ សណ្ដាប់ធ្នាប់​ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង ការងារ​បង្ការ​ពន្លត់អគ្គីភ័យ និងសង្គ្រោះ * គ្រប់គ្រង ដឹកនាំ​បញ្ជា និង​ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប​រាល់សកម្មភាព​ជួញដូរមនុស្ស អាជីវកម្ម​ផ្លូវភេទ​លើ​នីតិជន និង​អនីតិជន​តាមនីតិវិធីច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​នានា * គ្រប់គ្រង ដឹកនាំ បញ្ហា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការដាំដុះ ការផលិត ការ​នាំចូល ការនាំចេញ ការ​សំចត ការចែកចាយ ការដឹកជញ្ជូន ការរក្សាទុក ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ * គ្រប់គ្រង ដឹកនាំ​បញ្ជា កងកម្លាំងនគរបាលស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល * គ្រប់គ្រង ដឹកនាំ បញ្ហា​កងកម្លាំង​នគរបាល​ការពារ​ព្រំដែនគោក ទឹក និង​នគរបាល​បច្ចេកទេស​ព្រំដែន ដើម្បី​ការពារ​ខណ្ឌសីមា និងរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​តាម​បណ្ដោយព្រំដែន * គ្រប់គ្រង ដឹកនាំ បញ្ជា និង​ចាត់វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម មាន​ការ​ចាត់តាំង បទឧក្រិដ្ឋ និង​បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែល​ប្រឆាំង​សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម * គ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច និង បទល្មើស​សេដ្ឋកិច្ចគ្រប់ប្រភេទ * គ្រប់គ្រង ដឹកនាំ បញ្ជា ការងារ​រក្សា​សន្តិសុខ​ផ្ទៃក្នុង ការងារ​ចារកម្ម និង​ប្រឆាំង​ចារកម្ម * សិក្សា​រៀបចំ​គោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​លើការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​បច្ចេកវិទ្យា * បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់ប្រភេទ គ្រប់គ្រង​កាស៊ីណូ​ស្របច្បាប់ និង​គ្រប់គ្រង សេវាកម្ម​សន្តិសុខ​ឯកជន * អនុវត្ត​ការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ការងារបច្ចេកទេស​សន្ដិសុខ តាម​ច្បាប់កំណត់ * ផ្តល់​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធផ្នែកស៊ីវិល នគរបាល​ជាតិ និងគ្រប់គ្រង ត្រួតពិនិត្យ​ការ​ប្រើប្រាស់ ការផលិត ការលក់ដូរ ការដឹកជញ្ជូនអាវុធជាតិផ្ទុះ ជាតិពុល ជាតិ​ងាយឆេះ និង​មុខរបរ​ងាយ​រង​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម * អនុវត្ត​ការងារ​សហប្រតិបត្តិការ​ជាមួយ​បរទេស និង​ការងារ​នគរបាល​អន្តរជាតិ * ទំនាក់ទំនង​ជាមួយ​ក្រសួង ស្ថាប័ន​នានា ផ្ដល់​ជា​បន្ទាន់នូវ​ព័ត៌មាន និង​ឯកសារ​ដែល​ពាក់ព័ន្ធ​វិស័យ សន្តិសុខជាតិ។ ករណី​ពិសេស អាច​ស្នើសុំ​តំណាង​ស្ថាប័នរដ្ឋ ដែល​ពាក់ព័ន្ធ​ឱ្យ​ចូលរួម​បំពេញ​ភារកិច្ច​ចាំបាច់​ក្នុង​កិច្ចការពារ​សន្តិសុខជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដើម្បីចូលរួមបំពេញភារកិច្ច ចាំបាច់​នានារបស់នគរបាលជាតិ * ចេញ​បញ្ជា និងចាត់វិធានការបន្ទាន់ ដើម្បីបង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់សកម្មភាព​ដែល​បង្ក​គ្រោះមហន្តរាយ​ដល់​សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ * ទំនាក់ទំនង ផ្លាស់ប្តូរ​ព័ត៌មាន​សន្តិសុខ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទឧក្រិដ្ឋផ្សេងៗ​ទៀត ព្រមទាំង ស្រាវជ្រាវ​ស៊ើបអង្កេត​តាមសំណើ​របស់​នគរបាល​អន្តរជាតិ * ស៊ើបអង្កេត​ស្រាវជ្រាវ ត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន ឃាត់ខ្លួន​ជនល្មើស កសាងសំណុំរឿង ព្រមទាំងប្រមូលភស្តុតាង * អនុវត្ត និង​សហការអនុវត្ត​សាលក្រម សាលដីកា និង​សេចក្តីសម្រេចនានារបស់តុលាការ * មាន​អាទិភាព​ក្នុងការ​ធ្វើដំណើរ​តាមមធ្យោបាយ​គមនាគមន៍​សាធារណៈ ក្នុង​ករណី​បន្ទាន់ ដើម្បី បង្ក្រាប​បទឧក្រិដ្ឋ ឬជួយ​សង្គ្រោះបន្ទាន់ នគរបាលជាតិ​មានសិទ្ធិ​ប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍ ឬមធ្យោបាយបច្ចេកទេសរបស់រដ្ឋ និងឯកជន * គ្រប់គ្រង​ចលនទ្រព្យ អចលនទ្រព្យរបស់​អគ្គស្នងការដ្ឋាននគរបាលជាតិ * គ្រប់គ្រង​ថវិកា មធ្យោបាយ ភស្តុភារ សម្ភារបច្ចេកទេស យុទ្ធោបករណ៍​សម្រាប់​ផ្គត់ផ្គង់​មន្ត្រីនគរបាល​ជាតិ និងអភិវឌ្ឍអង្គភាពរបស់ខ្លួន * កសាង​ផែនការ​បណ្តុះបណ្តាល និង​វិក្រឹតការ​មុខជំនាញ និងផែនការអភិវឌ្ឍន៍​មន្ត្រីនគរបាលជាតិ ក្រោម​ឱវាទប្រកប​ដោយសមត្ថភាព សីលធម៌ វិជ្ជាជីវៈ * ស្នើ​តែងតាំង ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ និងដាក់វិន័យមន្ត្រីនគរបាលជាតិក្រោមឱវាទ តាម បែប​បទ និង​នីតិវិធី​ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ពិនិត្យសម្រេច * ធ្វើរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្តរបស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ​តាម​ការកំណត់ជូនរដ្ឋមន្ត្រីក្រសួមហាផ្ទ * ទទួល​អនុវត្តភារកិច្ច និង​សិទ្ធិផ្សេងៗទៀត​ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕