====== អនុសារណៈ នៃការយោគយល់រវាងក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា 2022-2025 ====== [[:partners:cpu:start|Back]] **ស្ដីពី** ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅព្រះរាជាណាចក្រកម្ពុជា =====ឯកសារ===== * {{ :partners:cpu:mou:mou_cpu_2022_2025.pdf |កញ្ចប់ឯកសាររួមមាន MOU 2022-2025}} =====MOU===== =====ឧបសម្ពន្ធ១===== **ព័ត៌មានសង្ខេប** * ឈ្មោះអង្គការ៖ អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា (CPU) * ប្រភេទអង្គការ៖ អង្គការអន្តរជាតិ * អាសយដ្ឋាន៖ ផ្ទះលេខ៤១B និង៤១C ផ្លូវ២៤២ សង្កាត់ចតុមុខ ខញ្ឌដូនពេញ រាជធានីភ្នំពេញ * លេខទូរស័ព្ទទំនាក់ទំនង៖ 077247247 * អ៊ីម៉ែល៖ info@childprotectionunit.org * វេបសាយ៖ www.childprtectionunit.org * ឈ្មោះគម្រោង៖ ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅព្រះរាជាណាចក្រកម្ពុជា * លេខកូដគម្រោង៖ 24-CP144 * បានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចុះថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២២ * ទីតាំងអនុវត្តគម្រោង៖ ២៥ខេត្ត-រាជធានី * អង្គការដៃគូ៖ អង្គការមូលនិធិកុមារកម្ពុជា CCF * ថវិកាអនុវត្តគម្រោង៖ ៣.៣លានដុល្លាអាមេរិក * កាលបរិច្ឆេទចាប់ផ្តើម៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ * កាលបរិច្ឆេទបញ្ចប់៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ * ចំនួនបុគ្គលិកខ្មែរ៖ ៤៦នាក់ * ចំនួនបុគ្គលិកបរទេស៖ ៤នាក់ =====ឧបសម្ពន្ធ២===== **សកម្មភាពមនុស្សធម៌របស់អង្គភាពការពារកុមារ នៃអង្គការមូលនិធីកុមារកម្ពុជា*** ====១. ការប្រមូល និងផ្ដល់ព័ត៌មានសម្ងាត់==== ត្រូវសហការជាមួយនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីប្រមូលភស្តុតាងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀតដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនរំលោភលើច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ធ្វើរបាយការណ៍លម្អិត និងផ្តល់ភស្តុតាងលម្អិតអំពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ អំពើជួញដូរកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀតដែលប្រព្រឹត្តប្រឆាំងនឹងកុមារ។ ផ្តល់របាយការណ៍លម្អិត និងគួរទុកចិត្តបានពាក់ព័ន្ធនឹងកម្រិតបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងកុមារដែលកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ====២. អន្តរាគមន៍ និងការជួយសង្គ្រោះ==== សហការជាដៃគូជាមួយនគរបាលជាតិកម្ពុជាគោលបំណង គឺដើម្បីជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្សេងទៀតលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋ ដែលប្រព្រឹត្តប្រឆាំងនឹងកុមារ។ ព្រមទាំងធានាដល់ការឃាត់ខ្លួននារីនិងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ សហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា ដើម្បីប្រមូលភស្តុតាងរូបវន្ត ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀតដែលប្រព្រឹត្តប្រឆាំងនឹងកុមារ។ សហការជាមួយនគរបាលជាតិកម្ពុជា ដើម្បីធានាថាសិទ្ធិរបស់កុមារគ្រប់រូបដែលរងគ្រោះដោយសារអំពើជួញដូរមនុស្សការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀត ដែលប្រព្រឹត្តប្រឆាំងនឹងកុមារ ត្រូវបានគោរព ហើយពួកគេទទួលបាននូវកិច្ចការពារ និងផ្តល់សេវាផ្នែកច្បាប់ដល់ជនរងគ្រោះក្នុងអំឡុងដំណើរការនីតិវិធីតុលាការនៃការកាត់ទោសជនជាប់ចោទ។ ====៣. ការសម្របសម្រួលការថែទាំក្រោយពេលសង្គ្រោះ==== ជនរងគ្រោះនឹងត្រូវបានការសម្របសម្រួល និងគាំពារដោយការគោរព និងសេចក្ដីថ្លៃថ្នូរ។ ជនរងគ្រោះគ្រប់រូបនឹងត្រូវបានវាយតម្លៃទៅតាមតម្រូវការភ្លាមៗរបស់ពួកគេ មានទីតាំងមានភ្នាក់ងារថែទាំយ៉ាងសមស្រប និងត្រូវបានបែងចែកសម្រាប់ការថែទាំក្រោយពេលសង្គ្រោះពួកគេសម្រាប់ការថែទាំសុខភាព និងការស្តារនីតិសម្បទា។ ជនរងគ្រោះគ្រប់រូបនឹងមានមន្ត្រីទំនាក់ទំនងដែលត្រូវបានតែងតាំងមួយរូប ដើម្បីជួយពួកគេក្នុងដំណើរការរឿងក្ដីទៅតុលាការ។ ====៤. ការបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជា==== ការបណ្ដុះបណ្ដាលអ្នកឯកទេសជំនាញ និងច្បាប់នឹងត្រូវបានផ្តល់ជូននគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្នុងការស៊ើបអង្កេតអំពីការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចផ្សេងៗទៀត លើកុមារ និងផ្នែកផ្សេងៗទៀត ដែលនាយកដ្ឋានទាំងនេះចាត់ទុកថាមានភាពចាំបាច់។