__**[[:Start|Home]]**__ > __**[[:general_secretariat_of_ncct|General Secretariat of NCCT]]**__ > __**[[:6_working_group_of_general_secretariat_of_ncct |6 Working Group of General Secretariat of NCCT]]**__ ====== ក្រុមការងារការពារជនរងគ្រោះ ====== ===== តារាងឈ្មោះមន្រ្តីរាជការ ===== ^លរ^ឋានន្តរស័ក្តិ^ឈ្មោះ^តួនាទី^លេខទូរស័ព្ទ^អ៊ីម៉ែល^ |០១|ឯកឧត្តម ឧត្តមសេនីយ៍ទោ|អ៊ូ ម៉ានីរ៉ា|អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការការពារជនរងគ្រោះ|081 41 88 14|ou.manira@ncct.gov.kh| |០២|លោកឧត្តមសេនីយ៍ទោ |លី តុងហ៊ុយ|ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ|081 81 85 85|ly.tonghuy@ncct.gov.kh| |០៣|លោកឧត្តមសេនីយ៍ត្រី|គង់ ស៊ីចាន់|អនុប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ|012 802​ 514|kong.sichan@ncct.gov.kh| |០៤|លោកឧត្តមសេនីយ៍ត្រី|សេក ស៊ីវ៉េត|អនុប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ|unknown|sek.siveth@ncct.gov.kh| |០៥|លោក អនុសេនីយ៍ទោ|នន់ ឧត្តម|មន្រ្តីក្រុមជំនួយកិច្ចការការពារជនរងគ្រោះ|089 505 606|nun.oudom@ncct.gov.kh| * [[MOU|អនុស្សរណៈ (MOU)]] ===== តួនាទី ភារកិច្ច ===== * ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកកិច្ចការពារជនរងគ្រោះ ដើម្បីទំនាក់ទំនងសម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មាន តាមដានភាពរីកចម្រើននៃការអនុវត្តសកម្មភាពជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស ភាពប្រឈម ពិនិត្យ សន្និដ្ឋាន និងលើកយោបល់ * សិក្សា ស្រាវជ្រាវ ពិនិត្យ តាមដាន ស្ថានភាពប្រែប្រួលនៃភាពរងគ្រោះរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ទំនោរជាសាកលស្តីពីការការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស * ចូលរួមផ្តល់មតិកែលម្អចំណុចខ្វះខាតនៃការអនុវត្តផែនការសកម្មភាព យុទ្ធសាស្ត្រនានា ពាក់ព័ន្ធកិច្ចការពារជនរងគ្រោះ និងការអភិវឌ្ឍន៍កែប្រែស្ថានភាពចាកចេញពីភាពរងគ្រោះ និងសហការ កសាងផែនការ និងយុទ្ធសាស្ត្រជាតិ រយៈពេលខ្លី មធ្យម វែង និងដាក់ទិសដៅអនុវត្តស្របតាមតំណាក់កាល * ចូលរួមកសាង គោលការណ៍ បទដ្ឋាន ផែនការ សកម្មភាព យុទ្ធសាស្ត្រសម្រាប់ការជួយជនរងគ្រោះ ផ្តល់កិច្ចការពារផ្លូវច្បាប់ ការផ្តល់សេវាកម្មនានា រួមទាំង សេវាផ្នែកច្បាប់ សេវាសុខភាព សេវាសង្គមកិច្ច ការស្តារនីតិសម្បទា ការធ្វើមាតុភូមិនិវត្តន៍ ការធ្វើសមាហរណកម្ម ទៅក្នុងគ្រួសារ ឬ សហគមន៍ ជំរុញការចងក្រងទិន្នន័យតាមដានករណី ជាប្រព័ន្ធក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូមនុស្ស * ជំរុញការគ្រប់គ្រងមជ្ឈមណ្ឌលជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអនុវត្តបទដ្ឋានអប្បបរមាដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាកម្មជួយជនរងគ្រោះ ជាពិសេសកុមារ * ជំរុញការឆ្លើយតបតៅនឹងសំណូមពរ ក្នុងការការពារសិទ្ធិ និងសេចក្តីត្រូវការរបស់ជនរងគ្រោះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ * សហការ​​ ពិនិត្យតាមដាន លើកយោបល់ ពាក់ព័ន្ធនឹងការរៀបចំផែនការក្នុងការការពារជនរងគ្រោះ ស្នើឡើងនូវវិធានការ គោលការណ៍ វិធីសាស្ត្រ យុទ្ធសាស្ត្រទូលំទូលាយ ដែលត្រូវអនុវត្ត សម្រាប់ក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ ដើម្បីចូលរួមជួយជនរងគ្រោះមិនឲ្យប្រឈមនឹងភាពងាយរងគ្រោះសារជាថ្មី * ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន * សហការកសាងផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន រយៈពេលខ្លី មធ្យម វែង លើកទិសដៅអនុវត្តស្របតាមតំណាក់កាលនីមួយៗ និងកំណត់សូចនាករអនុវត្តសម្រាប់ការងារជួយជនរងគ្រោះ * ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ព៌មាន និងសហការដោះស្រាយភាពប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស * តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចការពារជនរងគ្រោះ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធភាពការងារផ្តល់សេវាកម្មជួយជនរងគ្រោះ និងអភិវឌ្ឍន៍កែប្រែស្ថានភាព ដាក់ជូនអគ្គលេខាធិការដ្ឋាន * លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ​ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប * ចូលរួមប្រជុំទៀងទាត់ និងរាយការណ៍ការងារជាមួយអគ្គលេខាធិការដ្ឋាន និងបំពេញការងារផ្សេងទៀតតាមការប្រគល់ជូនរបស់ អគ្គលេខាធិការដ្ឋាន។