__**[[:Start|Home]]**__ > __**[[:secretary_general|Secretary General]]**__ > __**[[:ការិយាល័យរដ្ឋបាល|Administration Office]]**__ ====== ការិយាល័យរដ្ឋបាល ====== ===== តារាងឈ្មោះមន្រ្តី ===== ^លរ^ឋានន្តរស័ក្ក^ឈ្មោះ^តួនាទី^លេខទូស័ព្ទ^អ៊ីមែល^ |០១|ឧត្តមសេនីយ៍ទោ|គង់ ពុទ្ធី|​ប្រធាន​លេខា​ធិការដ្ឋានរដ្ឋបាលសរុប| | | |០២|លោកវរសេនីយ៍ឯក|ថោង វុទ្ធី|អនុប្រធានលេខាធិការដ្ឋាន| | | |០៣|លោកវរសេនីយ៍ត្រី|អ៊ុំ ធារ៉ែន|នាយការិយាល័យ| | | |០៤|លោកវរសេនីយ៍ត្រី|ហ៊ី រតនៈ |នាយរងការិយាល័យ| | | |០៥|លោកវរសេនីយ៍ត្រី|ម៉ែន មរកត|នាយរងការិយាល័យ| | | |០៦|លោកវរសេនីយ៍ត្រី|ស្រី មករា|នាយរងការិយាល័យ| | | |០៧|លោកវរសេនីយ៍ត្រី|រ៉ា នីន|នាយផ្នែក| | | =====តួនាទី និងភារកិច្ច ===== * ធ្វើសេនាធិការជូនលេខាធិការដ្ឋានក្នុងការទទួលខុសត្រូវ និងបញ្ជូនបញ្ជាទៅឱ្យការិយាល័យក្រោមឱវាទ * ធ្វើនិត្យានុកូលកម្មលិខិតរដ្ឋបាលគ្រប់ប្រភេទ គ្រប់គ្រងលិខិតស្នាមចេញ-ចូល និងប្រថាប់ត្រាផលិត បោះពុម្ភឯកសាររដ្ឋបាល ដែលពាក់ព័ន្ធការងារអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ * ព្រាងលិខិត ពិនិត្យតាក់តែង កែសម្រួលខ្លឹមសារលិខិតរដ្ឋបាល រៀបចំធ្វើកំណត់បង្ហាញលិខិតអញ្ជើញ ចាត់បញ្ជូន និងបែងចែកលិខិតស្នាមរដ្ឋបាល * ណែនាំការអនុវត្តរបៀបរបប លក្ខការណ៍រដ្ឋបាលដល់អង្គភាព និងមន្រ្តីក្រោមឱវាទ * ទទួលការអនុវត្តឱ្យធ្វើទំនាក់ទំនងសាធារណៈជាមួយភ្ញៀវជាតិ អន្តរជាតិ ក្រសួង ស្ថាប័ន អង្គការដៃគូ និងប្រទេសពាក់ព័ន្ធក្នុងសកម្មភាពសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស * ធ្វើការងារពិធីការ រៀបចំកិច្ចប្រជុំនានា សន្និបាទ សិក្ខាសាលា និងពិធីផ្សេងៗ * រៀបចំប្រតិទិនការងារ និងកាលវិភាគការងារ និងគ្រប់គ្រងចេញលិខិតបញ្ជាបេសកកម្ម * គ្រប់គ្រងមន្រ្តី បុគ្គលិក ច្បាប់ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌនគរបាលជាតិ ច្បាប់ស្តីពីសហលក្ខន្តិកៈដោយឡែករបស់មន្រ្តីរាជការស៊ីវិល ស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ * លើកយោបល់ ស្នើសុំការតែងតាំង ដំឡើងឋានៈ និងឋានន្តរស័ក្តិ រៀបចំបែបបទស្នើសុំគ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណសរសើរដល់មន្រ្តី បុគ្គលិក * សហការៀបចំកម្មវិធីបណ្តុះបណ្តាលសម្ថភាព វាយតម្លៃអំពីតម្រូវការបណ្តុះបណ្តាល មន្រ្តីនគរបាលយុត្តិធម៌អំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស * លើកយោបល់ក្នុងការជ្រើសរើស ចាត់បញ្ជូនមន្ត្រី បុគ្គលិក ទៅទស្សនកិច្ចសិក្សា ដកពិសោធន៍ និងធ្វើកម្មសិក្សារយៈពេលវែង មធ្យម ខ្លី ទាំងក្នុងប្រទេស និងក្រៅប្រទេស * ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តជូនលេខាធិការដ្ឋាន តាមការកំណត់ * បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានលេខាធិការដ្ឋានប្រគល់ឱ្យ។ ===== ការិយាល័យពាក់ព័ន្ធ ===== * [[information|ការិយាល័យស្រាវជ្រាវព័ត៌មាន ត្រួតពិនិត្យ]]