====== ការិយាល័យសរុប ផែនការ ====== ===== តារាងឈ្មោះមន្រ្តី ===== ^លរ^ឋានន្តរស័ក្តិ^ឈ្មោះ^តួនាទី^លេខទូរស័ព្ទ^អ៊ីម៉ែល^ |០១|លោក|ប៉ុណ្ណ ចន្ថា|អនុប្រធានលេខាធិការដ្ឋាន|​​ | | |០២|លោកវរសេនីយ៍ត្រី|អ៊ុន សុខជា|នាយរងការិយាល័យ| | | |០៣|លោកវរសេនីយ៍ត្រី|ផេង សេងលីម|នាយរងការិយាល័យ| | | |០៤|លោកវរសេនីយ៍ត្រី|មុំ ប៊ុន្នី|នាយរងការិយាល័យ| | | |០៥|អនុសេនីយ៍ត្រី|ចេក វណ្ណា|នាយផ្នែក| | | ===== តួនាទី និងភារកិច្ច ===== * សម្របសម្រួល ប្រមូលចងក្រង និងជួយរៀបចំសេចក្តីព្រាងនយោបាយ និងសហការកសាងផែនការយុទ្ធសាស្ត្រ កម្មវិធីការងាររយៈពេលខ្លី មធ្យម វែង ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស * សហការស្រាវជ្រាវ តាមដានអង្កេតត្រួតពិនិត្យភាពរីកចម្រើន នៃការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ ផែនការយុទ្ធសាស្រ្ត កម្មវិធីការងារក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស * ផ្តួចផ្តើមធ្វើការសិក្សា ស្រាវជ្រាវអំពីផលវិបាក ឬផលប៉ះពាល់ ឬភាពខ្វះចន្លោះក្នុងវិស័យច្បាប់ និងនីតិវិធីប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការតាមដាន * ការអនុវត្តគោលការណ៍ វិធានការ បទបញ្ជា និង ទិសដៅការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ធ្វើរបាយការណ៍បូកសរុបលទ្ធផល និងលើកវិធានការអនុវត្តបន្ត * សម្របសម្រួល សហការជាមួយគណៈកម្មាធិការរាជធានី ខេត្ត កសាង និងចាត់តាំងអនុវត្តផែនការ សកម្មភាព កម្មវិធីការងារឱ្យមានប្រសិទ្ធភាព * រៀបចំរបាយការណ៍ ខ្លឹមសារសម្រាប់កិច្ចប្រជុំ សន្និបាទ សន្និសីទ សិក្ខាសាលាជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន។ ធ្វើកំណត់ហេតុប្រជុំ សន្និបាត សិក្ខាសាលា និងពិធីផ្សេងៗរបស់អគ្គលេខាធិការដ្ឋាន * ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តាមការកំណត់ ថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងឆ្នាំ ឬរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀត * បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានលេខាធិការដ្ឋានប្រគល់ឱ្យ ==== ការិយាល័យពាក់ព័ន្ធ ==== [[information|ការិយាល័យស្រាវជ្រាវព័ត៌មាន ត្រួតពិនិត្យ]]