====== ទាហានថៃបាញ់ពលករខែ្មរម្នាក់បាក់ភ្លៅពេលចូលទៅស៊ីឈ្នួលបេះផ្លែឈើ ====== ( http://www.rasmeinews.com ថ្ងៃទី 10 វិច្ឆិកា 2015 ម៉ោង 08:42:AM ) បាត់ដំបង: ទាហានថៃបានបាញ់ចំនួនពីរគ្រាប់ទៅលើពលករខែ្មរម្នាក់ ដែលចូលទៅស៊ីឈ្នួលបេះផ្លែឈើនៅភូមិសួនស៊ុំ ឃុំសាត់តន់ ស្រុកសាវដារ ខេត្តចាន់បូរី ប្រទេសថៃបណ្តាលឲ្យបាក់ភ្លៅខាងស្តាំ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៥។ទាហានខែ្មរទំនាក់ទំនងជាមួយទាហានថៃនាំយកពលករ រូបនេះមកព្យាបាលនៅមន្ទីរពេទ្យអ៊ីមេគស៊ិនស៊ី ខេត្តបាត់ដំបង និងកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យទាហានថៃបាញ់ពលករខែ្មរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ពលករខែ្មរដែលត្រូវទាហានថៃបាញ់ឲ្យបាក់ភ្លៅស្តាំមានឈ្មោះ ម៉ា ឆេ អាយុ២២ឆ្នាំ រស់នៅភូមិអូរសិប្បកម្ម ឃុំ ស្រុកភ្នំព្រឹក មុខរបរកសិករទៅស៊ីឈ្នួលបេះផ្លែឈើឲ្យជនជាតិថៃនៅភូមិ ឃុំខាងលើ។ នៅម៉ោងជាង១រសៀល ពេលដែលជនរងគ្រោះធ្វើដំណើរចូលទៅបេះផ្លែឈើដូចរាល់ដង ក៏ត្រូវទាហានថៃបាញ់ចំនួនពីរគ្រាប់ហើយក្នុងនោះត្រូវភ្លៅស្តាំមួយ គ្រាប់បណ្តាលឲ្យបាក់ឆ្អឹង។ជនរងគ្រោះត្រូវបានពលករ ខែ្មរដូចគ្នានិងទាហានខែ្មរឈរជើងនៅតាមព្រំដែនខេត្តបាត់ដំបង និងខេត្តចាន់បូរី ធ្វើការទំនាក់ទំនងនាំយកជនរងគ្រោះមកព្យបាលនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ហើយនឹងធ្វើការស្រាវជ្រាវរកមុខទាហានថៃ ដែលបាញ់ពលករខែ្មរ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕v.L