====== ឪពុកចុងបែកថ្នាំរំលោភហើយ ត្រូវម្ដាយ បង្កើតជាខ្មែរ យកទឹកក្ដៅស្រោចទៀតព្រោះខឹង... ====== (http://www.vd7news.com) ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2016 ម៉ោង 10:03 នាទី ល្ងាច ប្រទេសថៃ៖ ហេតុការណ៍ដ៏ឃោរឃៅមួយបានកើតឡើងទៅលើក្មេងស្រីម្នាក់អាយុ១ឆ្នាំ ៥ខែ ដោយឪពុក ចុងបានរំលោភហ្នឹងម្ដាយបង្កើតបានយកទឹកក្ដៅចាក់ទៅលើកូនស្រីរបស់ខ្លួនបណ្ណាលអោយរបួសហើមមុខរងរបួសធ្ងន់ធ្ងរ ហេតុការណ៏ដ៏ឃោឃៅនេះបានកើតឡើងម៉ោង១១និង៣០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។ តាមប្រភពបានឱ្យដឹងថាក្មេងស្រីអភ័ព្ធរូបនោះកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យLaem Chabang ចំណែកជនល្មើសទាំងពីរមានអាយុ២១ឆ្នាំដូចគា្នរស់នៅឃុំ បឹង ភូមិ សរីរាឆា ខេត្តឈុនបុរី ប្រទេសថៃ។ ឪពុកចុង ដែលរំលោភក្មេងស្រីនោះមានឈ្មោះថា piya (ហៅអាយះ)ជាអ្នកបម្រើការងារជាកម្មករសំណង់នៅក្នុងសំណង់ បុរីមួយកន្លែង ចំណែកប្រពន្ធជាជនជាតិខ្មែរមានឈ្មោះថា និត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ តាមការសាកសួររបស់ប៉ូលិសបានអោយដឹងទៀតថា ជនល្មើសទាំងពីរបានសារភាពពីទង្វើររបស់ខ្លួនធ្វើទៅ លើកូនស្រីពិតមែនដោយអះអាងថាខ្លួនបានយកទឹកក្តៅចាក់ទៅលើកូនព្រោះតែកូនហ្នឹងយំខ្លាំងពេក ព្រោះឈឺចាប់ ឪពុកចុងចិត្តខ្មៅរូបនោះបានរំលោភសេពសន្ថវៈ។ អ្នកនៅក្បែរនោះបាននិយាយនៅកន្លែងកើតហេតុប្រាប់សមត្ថកិច្ចថា ឪពុកចុងក្មេងស្រីនោះជាអ្នកញៀន ស្រាស្រវឹងរាល់ថ្ងៃហ្នឹងបានប្រើប្រាស់ថ្នាំញៀនច្រើនវង្វេងវង្វន់ទៀតផង ៕