====== មួយថ្ងៃអាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់ជាង៦០០នាក់មកស្រុកខែ្មរវិញ ====== http://www.rasmeinews.com/loca ដោយ ៖គ្រញូង ថ្ងៃទី 31 មីនា 2017 ម៉ោង 04:56:PM បាត់ដំបង៖ ក្នុងមួយថ្ងៃតម្រួតថៃ និងអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៥លើក ចំនួន៦០៧នាក់ស្រី២៤២នាក់ ដែលលួចចូលទៅធ្វើកម្មករតាមច្រករបៀងនានា នៅក្នុងទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីម៉ោងជាង៩ព្រឹករហូតដល់ម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ លោក សៀក សានិត មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន៦០៧នាក់(ស្រី២៤២នាក់) ដែលបានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន៥លើក កាលពីម៉ោង៩ព្រឹករហូតដល់ម៉ោង៦ល្ងាចថ្ងៃទី៣០ខែមីនានេះ។ បន្ទាប់ពីអាជ្ញាធរខែ្មរយើងធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួនវិញ៕ {{:website_news:d981e7db-54c3-418a-bbfc-6507a06b8e8c.jpg?nolink|}}{{:website_news:img-20161024-wa0002.jpg?nolink|}}{{:website_news:img-20170207-wa0001.jpg?nolink|}} {{tag>សារព័ត៌មាន Thailand បាត់ដំបង ច្រកទ្វារអន្តរជាតិដូង}}