====== ប្រាំចំណុច សម្រាប់ពលករខ្មែរ នៅកូរ៉េ ដើម្បីជៀសផុតពីជំងឺ គាំងបេះដូង ====== (http://dap-news.com/kh) អង្គារ, 03 មករា ២០១៧ 09:50 ដោយ: ស៊ាន កុសល ភ្នំពេញ៖លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហាញសារប្រាំចំណុច របស់គណៈកម្មាធិការ បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីឲ្យបងប្អូនពលករខ្មែរទាំងអស់អាចជៀសផុត ជំងឺគាំងបេះដូង។ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ឡុង ឌីម៉ង់ បានបង្ហាញអំពីសារប្រាប់ ទៅពលករខ្មែរ ទាំងអស់ ខណៈរដូវរងារបានចូលមកដល់ ជាមួយនិងអាកាសធាតុត្រជាក់ខ្លាំង ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខឍភាព ជាពិសេសជំងឺគាំងបេះដូង ដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ បើតាមលោក ឡុង ឌីម៉ង់ ដើម្បីជៀសផុតពីជំងឺគាំងបេះដូង សូមបងប្អូនពលករខ្មែរ ទាំងអស់ធ្វើតាមការ ណែនាំ របស់គ្រូពេទ្យ ទី១.ដើរហាត់ប្រាណ យ៉ាងហោចណាស់ ២គីឡូម៉ែត្រក្នុង១ថ្ងៃ អាចកាត់បន្ថយ ក៏ដូច ជាការពារ ជំងឺគាំងបេះដូងបាន, ទី២.ញុំាទឹកគ្រប់គ្រាន់ កាត់បន្ថយការខ្វះជាតិទឹក ពីជំងឺនេះបានផងដែរ, ទី៣.ញុំាអាហារ ដែលសំបូរជាតិប្រូតេអ៊ីន កាល់ស្យូម វីតាមីន និងប្រភេទអាំហារដែលគ្មានជាតិខ្លាញ់ ប្រៃ និង កាឡូរីខ្ពស់, ទី៤. ជៀសវាងការជក់បារី និងផឹកស្រាហើយត្រូវកាត់ផ្តាច់របស់ទាំងពីរនេះឲ្យបាន និងទី៥.កាត់បន្ថយ ភាពតានតឹង (Stree) សម្ពាធពីការងារ និងគ្រួសារ ដែលជាគ្រោះថ្នាក់សម្រាប់អ្នកមានបញ្ហាបេះដូង ដូច្នេះគួរតែ ព្យាយាមកាត់ បន្ថយបញ្ហាទាំងនេះ៕ {{tag>សារព័ត៌មាន បរទេស អន្តរក្រសួង}}