====== បង្ក្រាបករណីសញ្ចារកម្មជ្រកក្រោមស្លាកម៉ាស្សា «ឡុង ឈានគឺហ្វូត» ឃាត់ខ្លួន ១៥នាក់ ====== http://www.rasmei-kampuchea-news.html ដោយ ៖លីនណា ថ្ងៃទី 2 កក្កដា 2017 ម៉ោង 04:31:PM ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីម៉ោង២១និង២០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ បានចុះបង្ក្រាបអំពើសញ្ចារកម្មជ្រក ក្រោមស្លាក ឡុង ឈានគឺហ្វូត ម៉ាស្សា ដែលមានទីតាំងនៅផ្ទះលេខ១០ ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ លោកអនុសេនីយ៍ឯក តន់ រ៉ាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌទួល គោកបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះបាន ឃាត់ខ្លួនមនុស្សចំនួន១៥ នាក់ ៖ ស្រី ចំនួន ១០នាក់ , ជនជាតិខ្មែរប្រាំមួយនាក់ , ជនជាតិ ចិន ចំនួន ពីរនាក់ និងជនជាតិវៀតណាម ចំនួន ពីរនាក់, ប្រុសចំនួន ប្រាំនាក់ , ជនជាតិចិន បួននាក់ ( ថៅកែ មួយនាក់ ,ភ្ញៀវ បីនាក់ ) ជនជាតិខ្មែរ មួយនាក់ ជាកម្មករបោកកន្សែង ។ ស្រោមអនាម័យ និងឯកសារមួយចំនួន ។ បច្ចុប្បន្នមនុស្សដែលបានឃាត់ខ្លួន និងវត្ថុតាងដែលបានចាប់យក បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងចាត់ការ បន្តតាមផ្លូវច្បាប់៕ {{ :website_news:photo_2017-07-03_07-25-08.jpg?nolink |}}{{ :website_news:photo_2017-07-03_07-25-16.jpg?nolink |}}{{ :website_news:photo_2017-07-03_07-25-21.jpg?nolink |}} {{tag>អនុសេនីយ៍ឯក_តន់_រ៉ាវុធ_នាយផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក}}