====== សារព័ត៌មានអាមេរិក CNN មិនប្ដូរជំហរ ព្រោះនិយាយការពិតអំពីកម្ពុជា ====== http://www.rfa.org/khmer/news/human-rights/ ដោយ មួង ណារ៉េត 2017-08-02 ទូរទស្សន៍អាមេរិក ស៊ី.អិន.អិន (CNN) បញ្ជាក់ជំហរឥតកែប្រែនៅតែរក្សាខ្លឹមសារពិតសេចក្តីរាយការណ៍ស្ដីពីកុមារីដែលត្រូវម្តាយលក់ព្រហ្មចារី ដើម្បីដោះបំណុល។ អនុប្រធានផ្នែកទំនាក់ទំនងរបស់ ស៊ី.អិន.អិន (CNN) លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ កក្កដា ថា ភាពយន្តឯកសារអំពីកុមារីរងគ្រោះនៅតំបន់ស្វាយប៉ាក គឺឆ្លុះបញ្ចាំងពីតថភាពពិតនៃកុមារីរងគ្រោះ ដែលធំដឹងក្តីនៅតំបន់ស្វាយប៉ាក។ លោក ចូណេសិន ហ័កឃិនស៍ បញ្ជាក់ថា ការចោទប្រកាន់ ស៊ី.អិន.អិន (CNN) ថាផ្ដោតលើជាតិសាសន៍ជាក់លាក់របស់នារីរងគ្រោះ គឺជាការយល់ខុសទាំងស្រុងអំពីខ្លឹមសារពិតនៃសេចក្តីរាយការណ៍នោះ ព្រោះខ្លឹមសារពិតនៃសេចក្តីរាយការណ៍ គឺផ្ដោតលើបញ្ហាដែលកើតឡើងលើទឹកដីកម្ពុជា ហើយកើតឡើងចំពោះកុមារីដែលកើត និងរស់នៅលើទឹកដីកម្ពុជា មិនថាកុមារីទាំងនោះមានជាតិសាសន៍អ្វីនោះទេ។ ការឆ្លើយតបនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបណ្ដេញអង្គការ អាមេរិកមួយឈ្មោះ អង្គការមេត្រីអន្តរជាតិ (AIM) ដែលបើកដំណើរការអស់រយៈពេលជាង ២៥ឆ្នាំមកហើយ ដើម្បីជួយកុមាររងគ្រោះដែលត្រូវម្តាយលក់ឲ្យបម្រើសេវាផ្លូវភេទ ដោយសារតែនាយកអង្គការនេះផ្តល់បទសម្ភាសន៍ឲ្យ ស៊ី.អិន.អិន (CNN) អំពីស្ថានភាពកុមារីដែលត្រូវបានម្តាយលក់ឲ្យបម្រើសេវាផ្លូវភេទ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានចោទ ស៊ី.អិន.អិន (CNN) ថាផ្សព្វផ្សាយព័ត៌មានមិនពិត៕ {{ :website_news:7b25d401-ac7d-48f4-962a-77c3d3c92fce.jpeg?nolink |}} {{tag>សារព័ត៌មាន សហរដ្ឋអាមេរិក អង្គការដៃគូ បរទេស}}