====== មេបក្សអំណាចខ្មែរ៖CNNបន្ទាបបន្ថោក កូនស្រីខ្មែរតាមរយៈ ផ្សាយពីការលក់ខ្លួន របស់ស្រីយួននៅកម្ពុជា ====== http://www.daem-ampil-news.html ព្រហស្បតិ៍, 03 សីហា ២០១៧ 13:03 ដោយ: ស សំណាង ID:049 ភ្នំពេញ៖ ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានអះអាងថា ទូរទស្សន៍សហរដ្ឋអាមេរិក CNN ដែលផ្សាយពីស្ត្រីខ្មែរ លក់កូនឲ្យរកស៊ីផ្លូវភេទ កាលពីពេលថ្មីកន្លងមក កំពុងយកចរិកលក់ខ្លួន របស់ស្រីយួន មកវាយបន្ទាបបន្ថោក កូនស្រីខ្មែរ។ លោក សួន សេរីរដ្ឋា បានសរសេរលើ បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ថា ខ្មែរក្រជំពាក់លុយគេ សុខចិត្តយកកម្លាំងទៅធ្វើកម្មករស៊ីឈ្នួលគេ យកលុយមកដោះបំណុល... តែមិនថោកដូចយួន យកខ្លួនទៅលក់ធ្វើស្រីខូច ដើម្បីដេកពូកទេ ។ លោកបញ្ជាក់ថា “បទយកការណ៍ដែលទូរទស្សន៍ CNN ផលិតនេះ គឺសំភាសន៍ជាមួយកូនយួន គ្រួសារយួន ដែលចូលមកតាំងទីលំនៅ ក្នុងប្រទេសខ្មែរ ហើយប្រកបមុខរបរលក់ខ្លួន ជាពេស្យាចារនេះតពូជតត្រកូល...” ។ លោកថា ការលក់ខ្លួន របស់កូនយួន ស្រីយួន យកលុយ វាជាមុខរបររបស់ពួកយួន ជាប្រពៃណីទៅហើយ តែវាមិនមែនជា របររបស់កូនចៅ គ្រួសារខ្មែរទេ ។ លោកថា “ខ្ញុំ មិននិយាយកាន់ជើងខាងណាទេ ! តែភាពមិនច្បាស់លាស់នៃការកំណត់អត្តសញ្ញាណជនជាតិរវាងខ្មែរ និងយួន ហើយ CNN ធ្វើបទយកការណ៍នេះ គឺប៉ះពាល់និងខូចកិត្តិយសជនជាតិខ្មែរ ខ្លាំងសម្បើមណាស់.... ។ ព្រោះប្រពៃណី តម្លៃថ្លៃថ្នូររបស់ជនជាតិខ្មែរ ទោះក្រលំបាក ជំពាក់បំណុលគេយ៉ាងម៉េច ក៏មិនថោកទាបលក់កូន ឲ្យធ្វើស្រីខូច ដូចបទយកការណ៍នេះ អត្ថាធិប្បាយដែរ” ។ លោកបន្ថែមថា ខ្មែរក្រលំបាក ជំពាក់លុយគេ សុខចិត្តទៅធ្វើការលំបាក ឆ្លងស្រុក ឆ្លងប្រទេស ដើម្បីរកលុយមកសងគេ តែមិនថោកទាបលក់កេរម៉ែ ធ្វើជាស្រីខូចដូចពួកស្រីយួនឡើយ ។ តំបន់ស្វាយប៉ាក ដែល CNN ថតធ្វើបទយកការណ៍នេះ គឺជាតំបន់ពួកយួន ដែលចូលមករស់នៅ បើករបរពេស្យាចារ រាប់សិបឆ្នាំហើយ ។ ពួកយួន លក់ខ្លួន លក់កូនស្រី វាជាប្រពៃណីរបស់ពួកជាតិយួន ដែលស្រីធ្វើស្រីខូច ហើយប្រុសធ្វើចោរ ។ សួមជម្រាប់ថា ការបញ្ចាំងការផ្សាយរបស់ CNN កាលពីពេលថ្មីៗនេះ បានធ្វើឲ្យសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើសន្និសីទប្រតិកម្មចំពោះ ការផ្សព្វផ្សាយព័ត៌មានរបស់សារព័ត៌មានដ៏ល្បី របស់អាមេរិកចំនួនពីរ CNN និង ABC news ដែលបានចេញផ្សាយខ្សែវិដេអូ មានចំនួនជើងថា “ក្មេងស្រីកម្ពុជាត្រូវបានម្តាយ លក់ឲ្យបម្រើផ្លូវភេទ” បានធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមកម្ពុជា នៅលើសកលលោក ។ កាលពីថ្ងៃទី២ សីហា កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជា ឲ្យក្រសួងមហាផ្ទៃចុះស្រាវជ្រាវ និងសម្រេចបណ្តេញអង្គការនេះ ចេញពីកម្ពុជា។ ករណីនេះដែរ ក្រសួងមហាផ្ទៃថា នឹងចុះស្រាវជ្រាវចំពោះអង្គការ AIM (Agape International Mission) ដែលបានផ្តល់ព័ត៌មាន ដល់ភ្នាក់ងារព័ត៌មាន CNN និង ABC ៕ {{ :website_news:b9f0402a9a231bd77dc1ddfb8606ae53.jpg?nolink |}} {{tag>សារព័ត៌មាន សហរដ្ឋអាមេរិក អង្គការដៃគូ បរទេស}}