====== ពលរដ្ឋខ្មែរលួចបង្កប់ខ្លួនក្នុងរទេះដឹកឥវ៉ាន់ចូលថៃ ដើម្បីឡើងទៅធ្វើការនៅថៃតែត្រូវទាហានថៃចាប់ជាប់ ====== http://www.khmer-chonburi.com/archives 8 MAY 2017 KHMERPATTAYA ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់2នាក់ ដោយសារតែនៅផ្ទះគ្មានការងារធ្វើ ក៏សម្រេចចិត្តឆ្លងដែនខុសច្បាប់ចូលមកធ្វើការនៅប្រទេសថៃ ដោយប្រើវិធីអង្គុយបង្កប់ក្នុងរទេះដឹកឥវ៉ាន់ចូលផ្សារថៃតែក៏ត្រូវទាហានឈុតខ្មៅថៃចាប់ខ្លួនជាប់។ កាលពីថ្ងៃទី07 ខែឧសភាឆ្នាំ2017 ទាហានឈុតខ្មៅថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឃាត់ខ្លួនអ្នកអូសរទេះចូលផ្សារម្នាក់ ក្រោយពីឆែករកឃើញមនុស្សពីនាក់នៅក្នុងរទេះសរបស់គាគ់។ ហេតុការណ៍ទាហានឈុតខ្មៅថៃឃាត់ខ្លួនពលរដ្ឋខ្មែរនេះបានកើតឡើងនៅវេលាម៉ោង12ថ្ងៃត្រង់ស្ថិតនៅច្រក ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខាងថៃ ក្នុងហេតុការណ៍នេះទាហានថៃបានរកឃើញពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់2 នាក់ ដែលលួចបន្លំអង្គុយនៅក្នុងការុងបង្កប់នៅក្នុងរទេះដើម្បីឡើងទៅធ្វើការនៅទីក្រុងបាងកក ពលរដ្ឋខ្មែរដែលទាហានថៃឃាត់ខ្លួនទី1មានឈ្មោះ ហួត ឆាត ភេទប្រុសអាយុ25 ឆ្នាំ សញ្ជាតិខ្មែរ ទី2 មានឈ្មោះសឹម លី ភេទស្រីអាយុ20 ឆ្នាំ សញ្ជាតិខ្មែរ។ បើតាមការសាកសួររបស់សមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានអោយដឹងថាពលរដ្ឋខ្មែរចំណាកស្រុកទាំង2នាក់ បានប្រើវិធីអង្គុយបង្កប់ក្នុងការុងដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចថៃ ដើម្បីឡើងទៅធ្វើការនាទីក្រុងបាងកកដោយគិតថ្លៃអូសមនុស្សចូលមកក្នុងផ្សារថៃក្នុងម្នាក់ 800฿។ ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរទាំង2នាក់ទៅស្ថានីយ៍ប៉ូលិសអន្តោប្រវេសន៍ស្រុកអារញ្ញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ {{ :website_news:fb_img_1494181014209.jpg?nolink |}}{{ :website_news:screenshot_20170508-011845_1-1.jpg?nolink |}} {{tag>Thailand ប៉ោយប៉ែត ហួត_ឆាត សឹម_លី}}