====== អំពាវនាវដល់ពលករខ្មែររស់នៅនិងធ្វើការប្រទេសថៃជំរុញឲ្យនិយោជកធ្វើលិខិតបញ្ជាក់ អំពីអត្តសញ្ញាណខ្លួនជូនដល់អាជ្ញាធរថៃ ====== http://www.rasmei-kampuchea-news.html August 9, 2017 (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត បានអំពាវនាវដល់ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃថា ប្រសិនបើនិយោជករបស់ខ្លួនមិនទាន់ធ្វើការជម្រាបជូនដល់អាជ្ញាធរថៃ អំពីអត្តសញ្ញាណរបស់បងប្អូនពលករខ្មែរសូមឲ្យទាក់ទងទៅដល់និយោជករៀងៗខ្លួនធ្វើម៉េចបន្តផ្តល់ ព័ត៌មានដល់អាជ្ញាធរថៃឬមួយជូនដំណឹងទៅដល់ក្រុមការងារកម្ពុជានៅស្ថានទូតប្រចាំប្រទេសថៃឲ្យធ្វើការ អន្តរាគមន៍និងជួយសម្រួលបន្តទៀតដើម្បីទទួលបានសិទ្ធិការងារស្របច្បាប់។ ការអំពាវនាវបែបែនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ខណៈដែលក្រសួងការងារថៃបានផ្តល់ព័ត៌មានអំពីស្ថិតិការងារពលករខ្មែរដែលរស់នៅនិងធ្វើការនៅថៃជូនដល់រដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា គិតមកដល់ថ្ងៃទី០៧ ខែសីហាកន្លងទៅមានន័យថាជាការបញ្ចប់នូវដំណាក់កាលទីមួយ មានន័យថាគឺជាដំណាក់កាលដែលនិយោជកថៃត្រូវទៅរាយការណ៍ និងចុះបញ្ជីរពលករដែលខ្លួនប្រើប្រាស់នៅឯមជ្ឈមណ្ឌលការងារ ឬមួយមន្ទីរការងាររបស់ថៃ៕ដោយ៖ពៅនិមល/sn {{ :website_news:18fe1a4f9f227007886c1507b38f307c.jpg?nolink |}}{{ :website_news:photo_2017-07-21_16-53-08-747x420.jpg?nolink |}}{{ :website_news:photo_2017-07-21_08-55-55-1024x682.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ ពលករ បរទេស ភ្នំពេញ}}