====== មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជួយអន្តរាគមន៍ដល់ពលករខ្មែរម្នាក់ បន្ទាប់ពីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ ====== http://pheaktraprak.com By เพียะตรา ประ September 14, 2017 ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជួយអន្តរាគមន៍ករណីពលរដ្ឋខ្មែរមួយរូបស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ ផ. ភេទ ប្រុស អាយុ ២៩ ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ២៣:០០ នាទី នាថ្ងៃទី ៥ កញ្ញា ២០១៧ នៅស្រុកមួកលេខ ខេត្តសារៈបុរី ប្រទេសថៃ និងបានស្លាប់នៅមន្ទីរពេទ្យខេត្តនៅវេលាម៉ោង ២:០០ នាទី ទៀបភ្លឺ កាលពីថ្ងៃទី ១២ កញ្ញា ២០១៧។ នៅថ្ងៃទី ១៣ កញ្ញា ២០១៧ ស្ថានទូតបានទាក់ទងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដើម្បីសម្រួលឯកសារឲ្យសាច់ញាតិសព ចំនួនពីររូបមកចូលរួមពិធីបូជាសពនៅថ្ងៃទី ១៤ កញ្ញា ២០១៧ ។ ស្ថានទូតនឹងបន្តចាត់វិធានការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីទាមទារសំណងជូនជនរងគ្រោះ។ {{ :website_news:photo_2017-09-15_10-33-25.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ}}