====== ពលករខ្មែរ 2 នាក់បែកគំនិតដើរធ្វើចោរលួចផ្លែឈើរបស់ពលរដ្ឋថៃ ត្រូវគេប្ដឹងប៉ូលិសថៃអោយចាប់ជាប់ ====== http://www.khmer-chonburi.com/archives/ 15 MAY 2017 ខ្មែរ បាត់ដំបង ពលករខ្មែរពីនាក់ធ្វើការនៅប្រទេសថៃបែកគំនិតធ្វើចោរលួចផ្លែធូរេនរបស់ថៃត្រូវពលរដ្ឋថៃ ប្ដឹងសមត្ថកិច្ចថៃអោយចាប់ខ្លួនបានពីនាក់។ កាលពីថ្ងៃ អាទិត្យទី14 ខែឧសភា ឆ្នាំ2017 អាជ្ញាធរថៃប្រចាំស្ថានីយប៉ូលិសប៉ុស្តិ៍(ខៅផេតខុត) ខេត្តចាន់បុរី ប្រទេសថៃបានធ្វើការឃាត់ខ្លួនពលករខ្មែរពីនាក់ ក្រោយពីរូបគេទាំងពីរនាក់បានព្រឹតបទល្មើសចោរលួចផ្លែធូរេននៅក្នុងចំការរបស់ពលរដ្ឋថៃ។ ពលករខ្មែរដែលត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននោះទី1 មានឈ្មោះយឿម លើស ភេទប្រុស អាយុ31 ឆ្នាំសញ្ជាតិខ្មែរ ទី2 មានឈ្មោះ ប៊ុន ណាន ភេទប្រុស អាយុ37 ឆ្នាំសញ្ជាតិខ្មែរ ពលករខ្មែរទាំងពីរនាក់ជាកម្មករធ្វើការបេះផ្លែឈើ នៅក្នុងឃុំឆាកថៃ ស្រុកខៅផេតខុត ខេត្តចាន់បុរី។ ពលករខ្មែរទាំងពីរត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃអាទិត្យទី14 ខែឧសភា ឆ្នាំ2017 ជាមួយនឹងវត្ថុតាងមានផ្លែធូរេនចំនួន46ផ្លែ និងម៉ូតូកង់បី1គ្រឿង បច្ចុប្បន្នពលករខ្មែរទាំងពីរនាក់ត្រូវបានអាជ្ញាធរថៃឃុំខ្លួនទុកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ {{ :website_news:fb_img_1494857745114.jpg?nolink |}}{{ :website_news:fb_img_1494857748570.jpg?nolink |}}{{ :website_news:fb_img_1494857758518.jpg?nolink |}}{{ :website_news:fb_img_1494857764891.jpg?nolink |}} {{tag>Thailand ខៅផេតខុត ខេត្តចាន់បុរី ឈ្មោះ យឿម_លើស ឈ្មោះ ប៊ុន_ណាន}}