====== ដំណឹងល្អសម្រាប់បងប្អូនពលករខ្មែរ កម្ពុជាត្រៀមនិងបើកកន្លែងធ្វើប៉ាស្ទ័រនៅក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះហើយ ====== http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 17, 2017 ប្រទេសថៃ÷ ក្រសួងការងារថៃប្រកាសថា កម្ពុជាត្រៀមនិងបើកកន្លែងធ្វើប៉ាស្ទ័រ(ត្រួតសញ្ជាតិ, CI) ជូនដល់បងប្អូនពលករខ្មែរនាពេលឆាប់ៗខាងមុខនេះហើយ។ ក្រោយពីកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការងារថៃ និង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជានៅឯទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី15 ខែកក្កដា ឆ្នាំ2017 រួចមកលោក(Waranon Petitwan) រដ្ឋមន្ត្រីក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថៃ កាលពីព្រឹកថ្ងៃអាទិត្យទី16ខែកក្កដា ឆ្នាំ2017 អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកកន្លែងធ្វើប៉ាស្ទ័រ(ត្រួតសញ្ជាតិ)ជូនដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះហើយ។ ដោយភាគីទាំងពីរបាន ឯកភាពគ្នាបើកកន្លែងត្រួតសញ្ជាតិឬហៅថា (ស៊ូន) One Stop Service (OSS) សម្រាប់ផ្ដល់លិខិតឆ្លងដែនជូនពលករខ្មែរដែលត្រួតសញ្ជាតិហើយ និង ពលករខ្មែរដែលខុសច្បាប់ត្រៀមចុះឈ្នោះនៅថ្ងៃទី24 ខែកក្កដាឆ្នាំ2017 ខាងមុខនេះ។ ដោយខាងភាគីកម្ពុជាបានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីក្រសួងការងារអោយដឹងថា កម្ពុជាត្រៀមនិងធ្វើកាត្រួតសញ្ជាតិជូនដល់បងប្អូនពលករខ្មែរដែលកាន់(ប័ណ្ណស៊ីជម្ពូ)ដែលនៅសេសសល់នាពេលពីរមុនមក ដោយតំរូវអោយបង់ប្រាក់ចំនួន(2350฿) នៅកន្លែងcounter service និង ទទួលបានប៉ាស្ទ័រភ្លាមដោយមិនមានការរងចាំដូចលើកមុនឡើយ។ ចំណែកឯពលករខ្មែរដែលគ្មានអ្វីទាំងអស់នោះ ក្រោយពេលចុះឈ្មោះរួចអស់ហើយក្រសួងការងារថៃនិងបើកន្លែងត្រួតសញ្ជាតិ ឬ One Stop Service (OSS) ដោយមានភ្នាក់ងាររបស់ក្រសួងការងារខាងកម្ពជានៅជួយធ្វើឯកសារសម្រួលបងប្អូនពលករខ្មែរ ព្រមទាំងសង្កេតការណ៍ មើលក្រុមអ្នកស៊ីឈ្នួលធ្វើប៉ាស្ទ័រជូនពលករខ្មែរផងដែរ។ {{ :website_news:photo_2017-07-17_07-22-45.jpg?nolink |}}{{ :website_news:photo_2017-07-17_07-22-30.jpg?nolink |}}{{ :website_news:photo_2017-07-17_07-22-50.jpg?nolink |}} {{tag>Thailand លោក_Waranon_Petitwan}}