====== អាជ្ញាធរថៃដាក់បង្ហាញមុខចោរខ្មែរ4នាក់ក្រោយពីព្រឹត្តិបទល្មើសដើរលួចម៉ូតូយ៉ាងសកម្មនៅតំបន់PATTAYA ====== http://www.khmer-chonburi.com/archives/ 18 MAY 2017 ខ្មែរ បាត់ដំបង អាជ្ញាធរថៃនៅតំបន់ Pattaya ចាប់យុវជនខ្មែរ4 នាក់បន្ទាប់ពីព្រឹត្តិបទល្មើសដើរលួចម៉ូតូដើម្បីបញ្ជូនទៅលក់នៅប្រទេសកម្ពុជា។ កាលពីរសៀលម៉ោង 14:30 នាថ្ងៃព្រហស្បតិ៍ទី18 ខែឧសភា ឆ្នាំ2017 អាជ្ញាធរថៃប្រចាំខេត្ត ឈុនបុរីប្រទេសថៃបានធ្វើសន្និស្សិតកាសែតដាក់បង្ហាញមុខក្រុមចោរកាច់សោរម៉ូតូជនជាតិខ្មែរ 4នាក់ ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជនសង្ស័យដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ 1មានឈ្មោះ លែក រ៉ា អាយុ 25 ឆ្នាំ សញ្ជាតិខ្មែរ ទី2 មានឈ្មោះប៉ម ឆាយណា អាយុ19 ឆ្នាំសញ្ជាតិខ្មែរ ទី3 មានឈ្មោះហៀង វេ អាយុ35 ឆ្នាំសញ្ជាតិខ្មែរ ទី4 មានឈ្មោះសម ដារ៉ា អាយុ23 ឆ្នាំសញ្ជាតិខ្មែរ ជនសង្ស័យទាំង4នាក់ ជាមួយនិងឧបករណ៍សម្រាប់កាច់សោរម៉ូតូមួយចំនួនទៀតទៀត។ ប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ជនសង្ស័យទាំង4នាក់ បានជិះម៉ូតូឆ្វែលរកមើលកាច់សោរម៉ូតូត្រង់បរិវេណ ឃុំណងខាម ស្រុកស៊ីរាចឆា តែខណៈពេលសមត្ថកិច្ចហៅឈប់ដើម្បីធ្វើការត្រួតពិនិត្យតែជនសង្ស័យទាំង4 នាក់បានព្យាយាមបន្ថែមល្បឿនបើកម៉ូតូរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមរហូតដល់ឃាត់ខ្លួនជនសង្ស័យបានជាមួយនិងឧបករណ៍សម្រាប់កាច់សោរម៉ូតូនិង ម៉ូតូម៉ាកហុងដាវ៉េវពណ៌ក្រហម2 គ្រឿង និងម៉ូតូ ម៉ាកហុងដាMSXសេរីថ្មី1គ្រឿងទៀត។ តាមការសាកសួររបស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង4នាក់បានជិះម៉ូតូឆ្វែលដើររកកាច់សោរម៉ូតូ ណាដែលត្រូវប៉ាន់នហើយពួកបញ្ជូនយកទៅលក់នៅឯប្រទេសកម្ពុជាដោយបានតម្លៃក្នុង1គ្រឿង 8000฿។ បច្ចុប្បន្នជនសង្ស័យទាំង4នាក់ត្រូវបានអាជ្ញាធរថៃឃុំខ្លួនទុកនៅស្ថានីយប៉ូលិសប៉ុស្តិ៍ Pattaya ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ {{ :website_news:screenshot_20170518-172040_1.jpg?nolink |}}{{ :website_news:screenshot_20170518-172107_1.jpg?nolink |}}{{ :website_news:screenshot_20170518-172051_1.jpg?nolink |}} {{tag>Thailand Pattaya លែក_រ៉ា ប៉ម_ឆាយណា ហៀង_វេ សម_ដារ៉ា}}