====== ថៃបញ្ជូនពលរដ្ឋខ្មែរ១០នាក់ដែលចូលកាប់ឈើគ្រញូងមកកម្ពុជាវិញ ====== http://www./phnompenhthmey.html ចេញផ្សាយ ថ្ងៃទី 19/05/2017 ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ១០នាក់ក្នុងចំណោម១៩នាក់ដែលអាជ្ញាធរថៃចាប់ខ្លួនពេលចូលទៅ កាប់ឈើគ្រញូងក្នុងដីថៃនោះត្រូវបានដោះលែងវិញហើយ ក្រោយមានការអន្តរាគមន៍ពីមន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ។ សូមជំរាបថាពលរដ្ឋខ្មែរទាំង១០នាក់ ត្រូវបានដោះលែងនៅម៉ោង ៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនិងការបង់ផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់។ ពលរដ្ឋខ្មែរទាំង១០នាក់នេះ ដែលសុទ្ធតែជាអ្នកខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៩យប់មិញនេះ។ សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ១០រូបនេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ពេលពួកគេឆ្លងដែនទៅកាប់ឈើគ្រញូង នៅក្នុងស្រុកមឿងសាកែវ ខេត្តសាកែវ។ មន្ត្រីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ ក៏កំពុងជួយអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរ ៩នាក់ផ្សេងទៀតផងដែរ៕ {{ :website_news:fn-2017-05-19-09-36-05-0.jpg?nolink |}}{{ :website_news:fn-2017-05-19-09-36-05-2.jpg?nolink |}} {{tag>សារព័ត៌មាន Thailand ស្រុកមឿងសាកែវ ខេត្តសាកែវ បន្ទាយមានជ័យ}}