====== អាជ្ញាធរកម្ពុជា ស្នើអាជ្ញាធរថៃ ជួយទប់ស្កាត់បទល្មើស ដែលចេញពីប្រទេសថៃ ====== http://www.daem-ampil-news.html ព្រហស្បតិ៍, ២២ មិថុនា ២០១៧ 10:12 ដោយ: ដើមអម្ពិល ID:014 បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំរវាង មន្ត្រីការិយាល័យទំនាក់ទំនង កម្ពុជា-ថៃ (BLO) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានស្នើ ភាគីថៃ ជួយទប់ស្កាត់បទល្មើសនានា ដែលមានប្រភពចេញពីប្រទេសថៃ ។ ក្នុងកិច្ចប្រជុំនោះ លោកវរសេនីយ៍ឯក ចាប់ សុផារិទ្ធ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ អាជ្ញាធរកម្ពុជា បានលើកឡើងថា ភាគីថៃត្រូវចូលរួម ទប់ស្កាត់បទល្មើសឆ្លងដែន តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដូចជាបទល្មើសគ្រឿងញៀន, បទល្មើសជួញដូរអាវុធខុសច្បាប់, វត្ថុបុរាណ, ជួញដូរមនុស្ស និងបទល្មើសឈើគ្រូញូង ព្រមទាំងទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសថៃ មកកាន់កម្ពុជា ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះភាគីកម្ពុជា មានការចូលរួមពីលោកវរសេនីយ៍ឯក ចាប សុផារិទ្ធ តំណាងលោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរថ្នាក់ដឹកនាំស្រុក-ក្រុងជាប់ជាយដែន ។ ចំណែកខាងភាគីថៃរួមមាន លោក សានិត សូរិយៈគុណ អភិបាលស្រុកអារ័ញ្ញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕ {{ :website_news:9ef0e982ec03780f233816ae94f8c340.jpg?nolink |}}{{ :website_news:that-0425.jpg?nolink |}} {{tag>សារព័ត៌មាន កម្ពុជា-ថៃ បន្ទាយមានជ័យ ចាប់_សុផារិទ្ធ ស_ប៊ុនសឿង លោក_សានិត_សូរិយៈគុណ_អភិបាលស្រុកអារ័ញ្ញ}}