====== ហាមដាច់ខាតមិនឲ្យពលករខ្មែរ បើកបរត្រាក់ទ័រនិងគោយន្តកន្ត្រៃភ្ជួរស្រែ បេីចាប់បានត្រូវផាកពិន័យជាប្រាក់ចំនួន 4 សែនបាត ====== http://www.khmer-chonburi.com/archives/ ដំណឹងពលករឆ្លងដែន | June 23, 2017 កាលពីថ្ងៃពុធទី21 ខែមិថុនា ឆ្នាំ2017 ខេត្ដស្រះកែវបានបើកកិច្ចប្រជុំរកដំណោះស្រាយរឿងការគ្រប់គ្រង ពលករខ្មែរដែលស្របច្បាប់ និងការជួញដូរមនុស្ស នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅក្នុងខេត្ដស្រះកែវប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តស្រះកែវ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋថៃនៅតាមតំបន់បន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាដែលកើតឡើងដោយសារជនអន្តោប្រវេសន៍ខុសច្បាប់ ដូចជាករណីហាមឃាត់មិនឲ្យពលករខ្មែរបើកបរ(ត្រាក់ទ័រនិងគោយន្តកន្ត្រៃភ្ជួរស្រែ)និងនៅលើផ្លូវសាធារណៈដាច់ខាត បើសិនជានិយោជិតណាមួយ បណ្ដោយឬបំពានច្បាប់ដែលហាមឃាត់នេះ និងត្រូវច្បាប់ចាប់ផាកពិន័យជាប្រាក់ចំនួន4 សែនបាត(400000฿)ពីថៅកែដែលជាអ្នកគ្រប់គ្រងពលកររូបនោះ។ {{tag>Thailand ខេត្ដស្រះកែវ}}