====== ចាំបាច់ត្រូវតែមានច្បាប់ ស្តីពីពរពោះជំនួស ដើម្បីការពារស្ត្រី ងាយរងគ្រោះ និងកុមារ ====== http://www.daem-ampil-news.html សុក្រ, ២៥ សីហា ២០១៧ 11:32 ដោយ: ស សំណាង ID:012 ភ្នំពេញ៖ អ្នកនំាពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា កម្ពុជាត្រូវតែមាន ច្បាប់ស្តីពីពរពោះ ជំនួស ដើម្បីការពារស្ត្រីងាយរងគ្រោះ និងកុមារ។ លោក ជិន ម៉ាលីន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ថា អន្តរក្រសួងបានកំពុងសិក្សាស្រាវជ្រាវ រកធាតុ ឬទម្រង់ច្បាប់ ពីបណ្តាប្រទេសនានា ដើម្បីចង់ក្រងធ្វើច្បាប់ស្តីពីការពរពោះជំនួស ។ បច្ចុប្បន្នច្បាប់នេះ កំពុងស្ថិតក្នុងការគ្រប់ គ្រងរបស់ក្រសួងកិច្ចការនារី ប៉ុន្តែច្បាប់នេះ ក៏ស្ថិតនៅ ក្នុងក្រុមការងារអន្តរក្រសួង កំពុងសិក្សាស្វែងបទដ្ឋានអន្តរជាតិ និងបណ្តា ប្រទេសដទៃទៀត ក្នុងការកំណត់យកយន្តការអនុវត្តនៅកម្ពុជា ។ ចំពោះច្បាប់ ស្តីពី ការពរពោះជំនួសនេះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងទៀតថា “ បើកាលណាយើង ខ្វះច្បាប់ទម្លាប់ ហើយមិនបានវិវត្តន៍តាមការរីកចំរើនរបស់សង្គមទេអាហ្នឹងមានបញ្ហានៅក្នុងសង្គម មានន័យថា មិនអាចដោះស្រាយបញ្ហាសង្គមទាន់ពេលវេលា ។ ឥឡូវនេះសង្គមចេះតែទៅមុខ ដូចជាមានការពរពោះជំនួស ចឹងយើងត្រូវធ្វើការអាដេត ទំនើបកម្មច្បាប់ របស់យើង ឲ្យតាមទាន់ការវិវត្តន៍សង្គម និងអន្តរជាតិ ។ ដូច្នេះពេល នេះ ចាំបាច់ត្រូវមាន ច្បាប់ ព្រោះសង្គមចេះដើរទៅមុខហើយ”។ សម្រាប់ច្បាប់ពរពោះនោះដែរ លោកសង្កត់ធ្ងន់ថា “មានន័យថាការពរពោះជំនួសនោះយើងស្របច្បាប់ ឬមួយ ឲ្យខុសច្បាប់ តែច្បាប់ត្រូវតែមាន ដើម្បីងាយស្រួលគ្រប់គ្រង ។ តែយើងមិនទាន់កំណត់ថា ការពរពោះនោះទេ។ ទិសដៅមួយយើងឲ្យស្រប និងទិសដៅពីមិនស្របច្បាប់ ឬក៏អាចស្របច្បាប់ដែរក្នុងលក្ខខណ្ឌបែបណា? ឬមិនស្របច្បាប់ក្នុងលក្ខខណ្ឌបែបណា ? ឬក៏ច្របាច់ទាំងពីរបញ្ចូលគ្នា ។ ចឹងសម្រាប់យន្តការច្បាប់ និងលក្ខខណ្ឌសម្រាប់កម្ពុជានោះ ក្រុមការងារកំពុងសិក្សាស្រាវជ្រាវ ពីបទបញ្ញតិ្តប្រទេសដទៃ”។ អ្នកនំាពាក្យក្រសួងយុត្តិធម៌ ក៏បានលើកឡើងពីគុណសម្បត្តិ នៃការបង្កើតច្បាប់ស្តីពីពរពោះជំនួស ព្រោះមាន សារៈសំខាន់សម្រាប់ទប់ស្កាត់ការធ្វើអាជីវកម្មទៅលើស្ត្រីនិងកុមារ កុំឲ្យមានការជិះជាន់កំលាំងពលកម្ម និងការ ធ្វើអាជីវកម្មដែលជាជនងាយរងគ្រោះ ក្រីក្រដែលគ្មានចំណេះដឹង គ្រាប់គ្រាន់ ដែលត្រូវបានអ្នកមានលុយ ឬអ្នកមានដែលមានបំណង ធ្វើអាជីវកម្មលើពួកគេ ដោយសារគ្មានចំណេះដឹង៕ {{ :website_news:8e32dd00253284936d551032d5d93088.jpg?nolink |}} {{tag>ភ្នំពេញ សារព័ត៌មាន អន្តរក្រសួង}}