====== អាជ្ញាធរថៃចុះត្រួតពិនិត្យហាងម៉ាស្សានៅក្នុងក្រុងភូកេត រកឃើញនារីជនជាតិខ្មែរបំរើការងារខុសច្បាប់មួយចំនួន ====== http://www.khmer-chonburi.com/archives/ ដំណឹង ពលករឆ្លងដែន | មិថុនា มิถุนายน 24, 2017 នារីបំរើការងារម៉ាស្សាសញ្ជាតិខ្មែរម្នាក់ត្រូវកំឡាំងអាជ្ញាធរមូលដ្ឋានថៃចាប់ខ្លួនន្ទាប់ពីធ្វើការខុសច្បាប់នៅក្នុងហាងម៉ាស្សាដ៏ល្បីមួយកន្លែងនៅក្នុងក្រុងភូកេត ប្រទេសថៃ។ កាលពីវេលាម៉ោង 20 យប់ថ្ងៃសុក្រទី23 ខែមិថុនា ឆ្នាំ2017 អាជ្ញាធរមូលដ្ឋានថៃសហការ ជាមួយ កម្លាំងទាហានថៃចំនួន100 នាក់ដឹកនាំដោយលោកអភិបាលក្រុងភូកេត បានធ្វើការចុះត្រួតពិនិត្យនិងឆែកឆេរតំបន់ទេសចរណ៍ Poonphon Plaza Project ដើម្បីការពារនិងបង្ការនិងទប់ស្កាត់បទល្មើសជួញដូរមនុស្សខុសនៅក្នុងតំបន់ទេសចរណ៍ខាងលើក្នុងការចុះត្រួតពិនិត្យហាងម៉ាស្សា ចំនួន3 កន្លែងទីហាង Uroម៉ាស្សា ហាងទីពីរ Y O ម៉ាស្សា ហាងទីបី Angel បានរកឃើញ នារីសញ្ជាតិខ្មែរ ខុសច្បាប់1នាក់ សញ្ជាតិឡាវ 1នាក់ សញ្ជាតិបរទេស1នាក់ នារីទាំងអស់ជាជនអន្តោប្រវេសន៍គ្មានឯកសារស្នាក់នៅនិងធ្វើការត្រឹមត្រូវ តាមច្បាប់របស់ប្រទេសថៃ។ ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថាក្នុងការចុះត្រួតពិនិត្យ ហាងម៉ាស្សាទាំង3 កន្លែងនៅតំបន់ទេសចរណ៍លើកនេះគឺជានយោបាយរបស់ខណៈ (ក.ស.ឆ) ដើម្បីទប់ស្កាត់បទល្មើសនានាដែលកើតឡើងនៅក្នុងតំបន់ទេសចរណ៍ ក្នុងនេះសមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ហាងម៉ាស្សាខាងលើបានទទួលជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើអោយការនិងត្រូវទទួល ផ្ដន្ទាទោសទៅតាមច្បាប់ជនអន្តោប្រវេសន៍ថ្មី2017 ដែលទើបប្រកាសដាក់អោយប្រើប្រាស់កាលពី22 ខែមិថុនា ឆ្នាំ 2017 នេះ។ បច្ចុប្បន្ននារីអន្តោប្រវេសន៍ទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសប៉ុស្តិ៍ភូកេតដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ {{:website_news:photo_2017-06-24_12-23-38.jpg?nolink|}}{{:website_news:photo_2017-06-24_12-24-04.jpg?nolink|}}{{:website_news:photo_2017-06-24_12-24-11.jpg?nolink|}} {{tag>Thailand ក្រុងភូកេត}}