====== ពលករខុសច្បាប់ចំនួន16នាក់ កាន់លិខិតឆ្លងដែន តែវ៉ៃត្រាក្លែងក្លាយត្រូវតម្រួតថៃចាប់ខ្លួន ====== http://www.khmer-chonburi.com/archives/ មិថុនា 27, 2017 តម្រួតអន្តោប្រវេសន៍ថៃចាប់ពលករចំណាកស្រុកខុសច្បាប់កាន់លិខិតឆ្លងដែនពិត តែវ៉ៃត្រាក្លែងក្លាយចូលប្រទេសថៃខុសច្បាប់។ កាលពីយប់ថ្ងៃអាទិត្យទី 26 ខែមិថុនា ឆ្នាំ2017 តម្រួតអន្តោប្រវេសន៍ ខេត្ដកាណណាក់បុរី បានធ្វើការឃាត់ខ្លួនពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ា ប្រុស ស្រីចំនួន16នាក់ ខណៈកំពុងលាក់ខ្លួននៅក្នុងផ្ទះជួលលេខ289 Moo 11. Pakphraek ។ មឿង។ ខេត្ត Kanchanaburi ក្នុងការត្រួតពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថាពលករចំណាកស្រុកទាំងអស់មានលខិតឆ្លងដែន តែវ៉ៃត្រាក្លែងក្លាយ ពលករខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់។ ក្រោយធ្វើការត្រួតពិនិត្យរួចពលករចំណាកខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្ថានីប៉ូលិសខេត្តកាណណាក់បុរីដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។ {{ :website_news:photo_2017-06-27_08-20-12.jpg?nolink |}}{{ :website_news:photo_2017-06-27_08-20-17.jpg?nolink |}}{{ :website_news:photo_2017-06-27_08-20-22.jpg?nolink |}}{{ :website_news:photo_2017-06-27_08-20-26.jpg?nolink |}}{{ :website_news:photo_2017-06-27_08-45-36.jpg?nolink |}} {{tag>Thailand លេខ_289_Moo_11._Pakphraek_មឿង_ខេត្ត_Kanchanaburi}}