====== បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ នៅសង្កាត់ទំនប់ទឹកឃាត់ខ្លួនមនុស្ស៩នាក់ ====== http://www.yobminh.com/ October 26, 2017 ភ្នំពេញ៖ នៅវេលាម៉ោង១៩ និង ០០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន សហការជាមួយនគរបាល ប៉ុស្តិ៍ទំនប់ទឹក បានចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងយីហោ “ មហាលាភ ” ដែលលួចលាក់បង្កប់បម្រើ សេវាផ្លូវភេទ ស្ថិតតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានការសម្របសម្រួលឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោកគុជ គឹមឡុង ។ ជាលទ្ធផលចំពោះមុខ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះមាន២នាក់ប្តីប្រពន្ធជាម្ចាស់ទីតាំង ៦នាក់ជាស្ត្រីបម្រើសេវាផ្លូវភេទ និងម្នាក់ទៀតជាភ្ញៀវ ។ ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតបានស្រោមអនាម័យដែលប្រើប្រាស់រួច និងមិនទាន់ប្រើមួយចំនួនធំ ផងដែរដើម្បីជាវត្ថុតាងនិងម៉ូតូ៤គ្រឿង ។ ក្រោយការឃាត់ខ្លួន ពួកគេទាំង៩នាក់ ត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ ៕ {{ :website_news:img-20171026-wa0316.jpg?nolink |}}{{ :website_news:img-20171026-wa0317.jpg?nolink |}}{{ :website_news:img-20171026-wa0319.jpg?nolink |}}{{ :website_news:img-20171026-wa0325.jpg?nolink |}} {{tag>សារព័ត៌មាន ភ្នំពេញ}}