====== ដេកប្រកាច់ក្នុងបន្ទប់ គ្រប់គ្នាផ្អើលនាំគ្នាជួយ ====== https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៤:៥០ម៉ុត សារុន ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានធ្វើការបញ្ជូនសពពលករខ្មែរម្នាក់ប្រគល់ឲ្យសាច់ញាតិត្រឹមព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីដេកស្លាប់សង្ស័យខ្យល់គលើទឹកដីថៃ នៅខេត្តសាមុទ្រប្រាកាន ។ ជនរងគ្រោះឈ្មោះ សាំង យ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រ elictronic នៅក្នុងខេត្តកើតហេតុខាងលើ និងមានទីលំនៅភូមិទ័ពសៀម ឃុំ-ស្រុកជីក្រែង ខេត្តសៀមរាប ។ សាច់ញាតិសពប្រាប់ថា ជនរងគ្រោះមុនស្លាប់បានប្រកាច់នៅក្នុងបន្ទប់ ហើយអ្នកដេកជាមួយម្នាក់បានព្យាយាមរឹតទ្រូង និងធ្វើចលនា ប៉ុន្តែមិនអាចជួយបានគឺជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗនៅម៉ោង១១យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ។ សពត្រូវបានសាច់ញាតិជួលរថយន្តដឹកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ {{ :website_news:photo_2017-12-26_14-57-29.jpg?nolink |}} {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}