====== សហភាពអឺរ៉ុបចាត់វិធានការខ្លាំងប្រឆាំងនឹងប្រទេសដែលជាប្រភពជនចំណាកស្រុក ====== https://khmer.voanews.com/ 27 សីហា 2017VOA News ស្នងការទទួលបន្ទុកផ្នែកជនចំណាកស្រុករបស់សហភាពអឺរ៉ុបនិយាយថា រដ្ឋាភិបាលក្រុងព្រុចស៊េល ប្រហែលផ្អាកជំនួយអភិវឌ្ឍន៍ហើយនិងដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងរឹតត្បិតទិដ្ឋាការដល់ប្រទេសនានដែលជាប្រភពជនចំណាកស្រុកនៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី ដើម្បីបង្ខំឲ្យប្រទេសទាំងនោះទទួលយកពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនដែលធ្លាក់ការធ្វើតេស្ត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The Times របស់អង់គ្លេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Dimitris Avramopoulos បាននិយាយថា ប្រធានសហភាពអឺរ៉ុបកំពុងពិចារណាបញ្ឈប់ការផ្តល់ថវិកាគម្រោងអភិវឌ្ឍន៍សំខាន់ៗ។យើងបានវិនិយោគនៅក្នុងតំបន់នោះដើម្បីបង្កើតឱកាសហើយនិងរក្សាមនុស្សឲ្យស្ថិតនៅក្នុងប្រទេសនោះ។ លោកបាននិយាយទៀតថា ប្រទេសដែលខកខានមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយការធ្វើមាតុភូមិនិវត្តិន៍ អាចប្រឈមនឹងការរឹតត្បិតខាងទិដ្ឋាការ។ ប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ បានគំរាមកំហែងផ្អាកទិដ្ឋាការមិនផ្តល់ឲ្យប្រទេសដែលជាប្រភពជនចំណាកស្រុកសំខាន់ៗដែលមិនសុខចិត្តទទួលយកជនជាតិរបស់ខ្លួនវិញ។ ក៏ប៉ុន្តែ លោក Avramopoulos ហាក់ដូចជាចង្អុលបង្ហាញភាគច្រើនទៅលើការដាក់ទណ្ឌកម្មទិដ្ឋាការដែលសម្លឹងមើលនៅពេលឥឡូវនេះដោយនិយាយថា ជនបរទេសរាប់ពាន់នាក់ ចាប់តាំងពីអ្នកការទូតនិងវេជ្ជបណ្ឌិតរហូតដល់និស្សិតនិងអ្នកស្រាវជ្រាវនឹងរងផលប៉ះពាល់ដោយការរឹតត្បិតការធ្វើដំណើរដែលកំពុងពិភាក្សានៅពេលឥឡូវនេះ៕ {{ :website_news:b6a3ec68-045d-4204-b177-5cf14add158a_w1023_r1_s.jpg?nolink |}} {{tag>សារព័ត៌មាន បរទេស ប្រទេសថៃ}}