====== ពលករចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃថា បង់ប្រាក់ឲ្យយោធាសឹករងស្រុកត្រពាំងប្រាសាទ15ម៉ឺនរៀល បានគេឲ្យចូលដីថៃ ====== http://www.nokor-wat-news.html 29/06/2017 ខេត្តឧត្តមានជ័យ៖ ពលករឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងនៅក្នុងទឹកដីថៃរាប់រយនាក់ ក្នុងមួយថ្ងៃនៅតាមបន្ទាត់ព្រុំដែនឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានត្អូញត្អែរថា ពួកគាត់ត្រូវបានមេខ្យល់ដកប្រាក់មួយនាក់15ម៉ឺនរៀល បង់ឲ្យទៅយោធាសឹករងប្រចាំទឹស និងសឹករងស្រុកត្រពាំងប្រាសាទរួចរាល់ទើបអាចចេញចូលបានតាមចិត្តបាន។ ពលករជាច្រើននាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ថា មានថៅកែប្រមូលពលករឆ្លងដែនម្នាក់ ឈ្មោះ ភណ្ឌ័ រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូស្វាយ បានដកប្រាក់ពីពួកគាត់ម្នាក់15ម៉ឺនរៀលថា បង់ឲ្យកងកម្លាំងយោធាខាងលើ ។ កម្មករបានបញ្ជាក់បន្ថែមថា ពីមុន ពួកគាត់បង់ប្រាក់ក្នុងមួយនាក់តែ10ម៉ឺនរៀលប៉ុណ្ណោះ ដោយមេការបានប្រាប់ពួកគាត់ថា ឥឡូវនេះខាងសមត្ថកិច្ចគេបានទារឡើងថ្លៃ 5 ម៉ឺនរៀលបន្ថែមទៀត។ ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបាននិយាយថា មានប្រជាពលរដ្ឋជា ច្រើន ខុសប្លែកពីមុនបានចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដោយនៅពេលនេះ ឈើគ្រញូងកំពុងតែមានហាងឆេងឡើងកប់ពពក។ សព្វថ្ងៃនេះ កងកម្លាំងយោធាសឹករងស្រុកត្រពាំងប្រសាទ និងប្រចាំទិស មិនត្រឹមតែរងការរិះគន់ថា បានបើកដៃឲ្យប្រជាពលរដ្ឋឆ្លងដែន រួចរាប់ចំនួនមនុស្សចាំយកប្រាក់ប៉ុណ្ណោះទេ ត្រូវបានគេសង្សយ័ថា បាននិងកំពុងតែឃុបឃិតបើកដៃឲ្យមេឈ្មួញចូលទៅទិញឈើគ្រញូងនៅតាមបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយទៀតផង។ ពីព្រោះមានរថយន្ដរបស់ឈ្មួញចេញ ចូលប្រមូល និងដឹកជញ្ជូនឈើទាំងថ្ងៃៗ មិនដែលឃើញកងកម្លាំងបង្រ្កាបបានម្ដងណាឡើយ មានតែសមត្ថកិច្ចមកពីក្រៅស្រុកបង្ក្រាបបានទៅវិញ។ លោក ស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីព្រោះទូសព្ទ័ចូលពីរដង តែគ្មានអ្នកទទួល។ ជាច្រើនឆ្នាំរហូតមកទល់នឹងពេលនេះ នៅតែល្បីដដែលថា ឈ្មោះ អ៊ឹម គឹមលេង ជានាយទាហានម្នាក់ ជាអ្នកធ្វើសេដ្ឋកិច្ចឲ្យអង្គភាពសឹករងទាំងមូល ៕ ប៉ែន នួន {{ :website_news:ស-2.jpg?nolink |}}{{ :website_news:ររ-768x432.jpg?nolink |}}{{ :website_news:សេ-4-768x432.jpg?nolink |}} {{tag>ឧត្តមានជ័យ ឈ្មោះ_ភណ្ឌ័ ឈ្មោះ_អ៊ឹម_គឹមលេង លោក_ស៊ុន_បូរ៉ាន់}}