====== ពុទ្ធោខ្មែរអើយខ្មែរ! ឃាតកម្មរវាងពលករខ្មែរ ចាក់សំលាប់គ្នាឯង ស្លាប់ម្នាក់នៅខេត្តច័ន្ទបុរី ====== http://www.v-d-7-news.html May 31,2017 01:09 AM 17 ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ ដែលចូលទៅធ្វើការជាកម្មករបេះផ្លែឈើ នៅក្នុងប្រទេសថៃបានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះជាមួយនឹង មិត្តរួមការងារដែលជាខ្មែរដូចគ្នា បានជួបជុំផឹកស៊ីបន្តិចបន្ទួចហើយបានទាស់សំដីគ្នាទៅវិញទៅមក រហូតឈានដល់ការចាក់សំលាប់គ្នាឯងតែម្តង ។ យោងតាមរបាយការណ៍របស់ភាគីថៃដែលយើងទទួលបានគឺ ហេតុការនៃអំពើឃាតកម្ម នេះបានកើតឡើងកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧ ត្រង់ ចំណុចក្នុងបរិវេណចំការមៀនមួយកន្លែង ស្ថិតក្នុងភូមិ៨ ឃុំថាប់ឆាង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រុមតម្រួតជំនាញថៃបានចុះប្រតិបត្តិការទៅកាន់ ទីតាំងខាងលើ ដោយសង្គេតឃើញថា ជនរងគ្រោះដែលដេកស្លាប់នៅក្រោមដើមមៀននោះមានឈ្មោះ សេ ជាពលករខ្មែរ មកធ្វើការជាកម្មករបេះផ្លែឈើ ជាមួយនឹងកម្មករ ជាច្រើននាក់ទៀតដែលជាជនជាតិខ្មែរដូចគ្នា ដោយនៅលើខ្លួនប្រាណផ្នែកខាងឆ្វេង មានស្នាមចាក់ដោយកាំបិតពាសពេញរាងកាយ បណ្តាលអោយដេកស្លាប់នៅក្នុងថ្លុកឈាម។ ឯជនបង្កដែលមានគ្នា៣នាក់ ក៏បានគេចខ្លួនបាត់អស់ទាំងយប់ ដោយឃាតកម្មនេះបានកើតឡើងដោយសារតែទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ី នៅក្នុងចំការមៀន រហូតឈានដល់ការចាក់សំលាប់គ្នា ។ ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវទៅលើកម្មករដទៃទៀតរួចមកទើបដឹងថា ជនសង្ស័យដែលជាឃាតករមានឈ្មោះ ១. អយ គឹមសុន ភេទប្រុស អាយុ២៥ឆ្នាំ ២. អយ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ និង៣. រេត វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនទាំង៣នាក់ ជាពលករខ្មែរដែលចូលមកធ្វើការក្នុងប្រទេសថៃតាមច្រកតំបន់អូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ភ្លាមៗនោះដែរ ក្រុមតម្រួតបានបោះដៃទៅតាមបណ្តាកំលាំងដែលឈរជើងពីចំណុចកើតហេតុ រហូតដល់ខ្សែបន្ទាត់ព្រំដែន ស្រុកភ្នំព្រឹក ទីបំផុតក៏ត្រូវចាប់ខ្លួនបាន ដោយបច្ចុប្បន្នក្រុមតម្រួតថៃក៏បានប្រគល់ទៅអោយកំលាំងជំនាញដើម្បីចាត់ការតាមនិតិវិធី ឯសពក៏ត្រូវបានតម្រួតកំពុងចាត់ចែងរកសាច់ញាតិដើម្បីបញ្ជូនចូលមកកម្ពុជាវិញ ក្នុងការរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ឥទ្ធិពល {{ :website_news:a40eee8a-e782-45b9-997e-b86c1df36454.jpg?nolink |}}{{ :website_news:00c3fbdd-9ef8-46a6-8c93-397eeb039dfd.jpg?nolink |}}{{ :website_news:85acddf8-9c6d-4c1c-bb5e-0e26fe58c3a4.jpg?nolink |}}{{ :website_news:b6535292-8de9-4fa3-9baf-cc4f1320dbf4.jpg?nolink |}} {{tag>Thailand អយ_គឹមសុន អយ_ពិសិដ្ឋ រេត_វីរៈ}}