====== ឯកសារសម្រាប់ទៅធ្វើប៉ាស្ព័រ ចំពោះពលករកម្ពុជា ====== http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា October 31, 2017 **ឯកសារសម្រាប់ពលករកម្ពុជាទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅក្នុងប្រទេសថៃ។ ចំពោះពលករកម្ពុជាដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសថៃ ដើម្បីទៅត្រួតសញ្ជាតិ ធ្វើប៉ាស្ព័រ នៅទីតាំងទាំងបីកន្លែងក្នុងប្រទេសថៃបានត្រូវមានដូចខាងក្រោម៖** 1-អត្តសញ្ញាណប័ណ្ណថៅកែច្បាប់ថតចម្លងចំនួន 2សន្លឹក 2-ប័ណ្ណស៊ីជម្ពូ របស់ពលករ ច្បាប់ពិតនិងថតចម្លងចំនួន2សន្លឹក 3- សំបុត្រកំណើត, អត្រានុកូលដ្ឋាន, អត្តសញ្ញាណ, សៀវភៅគ្រួសារ, ប័ណ្ណបើកបរ,កាតបោះឆ្នោត,ប៉ាស្ព័រក្រហម ច្បាប់ថតចម្លងចំនួន 2 សន្លឹក (ក្នុងចំណោមទាំងនេះយកមួយណាក៏បាន) 4-រូបថត 4×6 ចំនួន2 សន្លឹក 5-ទឹកប្រាក់សម្រាប់ធ្វើប៉ាស្ព័រចំពោះ2350បាត **ចំពោះពលករចុះឈ្មោះថ្មី មានឯកសារសម្ភាសន៍ ត្រូវត្រៀមឯកសារទៅធ្វើប៉ាស្ព័រ ដូចខាងក្រោម៖** 1-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃរបស់ថៅកែ ច្បាប់ថតចម្លងចំនួន2 សន្លឹក 2-ឯកសារបញ្ជាក់ពីក្រសួងការងារថៃឬហៅថាលិខិតសម្ភាសន៍ច្បាប់ពិត 3-សំបុត្រកំណើត, អត្រានុកូលដ្ឋាន, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, អត្តសញ្ញាណ, ប័ណ្ណបើកបរ, កាតបោះឆ្នោត,ប៉ាស្ព័រក្រហម, ច្បាប់ថតចម្លងចំនួន2 សន្លឹក (ក្នុងចំណោមទាំងយកមួយណាក៏បាន) 4-រូបថត4×6 ចំនួន2 សន្លឹក 5-ទឹកប្រាក់សម្រាប់ថ្លៃធ្វើប៉ាស្ព័រចំនួន2350បាត {{ :website_news:photo_2017-10-31_08-49-45.jpg?nolink |}}{{ :website_news:photo_2017-10-31_08-49-52.jpg?nolink |}}{{ :website_news:photo_2017-10-31_08-49-56.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ}}