====== ក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករ បានចុះទៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង ដើម្បីសួរសុខទុក្ខពលការិនីឈ្មោះ សេម សម្បត្តិ ====== https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ ថ្ងៃទី02 សីហា ២០១៨ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែទុ.សាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករ បានចុះទៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង ដើម្បីសួរសុខទុក្ខពលករឈ្មោះ សេម សម្បត្តិ ។ពលកររូបនេះបានធ្វើដំណើរពីកន្លែងធ្វើការរបស់ខ្លួននៅលើកោះសាម៉េត ខេត្តរ៉ាក់យ៉ង តាមរយៈនាវាលឿន ក្នុងគោលបំណងមកមន្ទីរពេទ្យក្នុងទីរួមខេត្តរ៉ាក់យ៉ង ដើម្បីសម្រាលកូន ប៉ុន្តែមិនទាន់មកដល់មន្ទីរពេទ្យផង ពលករបានសម្រាលកូននៅតាមផ្លូវតែម្តង ទើបតៃកុងទូកបានទាក់ទងក្រុមមូលនិធិ ដើម្បីរងចាំជួយសម្រួលបញ្ជូនទៅមន្ទីរពេទ្យ។ បច្ចុប្បន្នទាំងម្តាយ និងទារក(ភេទប្រុស)មានសុខភាពល្អប្រក្រតី និងអាចចេញពីមន្ទីរពេទ្យបានក្នុងរយៈពេល០១-០២ថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជួយឧបត្ថម្ភនូវថវិការមួយចំនួនផងដែរ។ {{ :website_news:photo_2018-08-03_14-14-12.jpg?nolink |}}{{ :website_news:photo_2018-08-03_14-14-19.jpg?nolink |}} {{ :website_news:photo_2018-08-03_14-14-25.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ}}