====== ទីតាំងធ្វើលិខិតឆ្លងដែនធ្វើការ ជូនពលករកម្ពុជា នៅខេត្តឈុនបុរី បើកដំណើរការហើយ ====== http://www.pheaktraprak.com May 1, 2018 ក្រុមការងារផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករកម្ពុជានៅក្នុងប្រទេសថៃ បានចល័តទៅបើកដំណើរការ បញ្ជាក់អត្តសញ្ញាណ(ធ្វើលិខិតឆ្លងដែនធ្វើការ) ជូនបងប្អូនពលករកម្ពុជាដែលធ្វើការរស់នៅក្នុងខេត្តឈុនបុរីហើយ ។ បានបើកការិយាល័យធ្វើលិខិតឆ្លងដែនធ្វើការនៅក្នុងហាងទំនើប vicory center Chonburi (ហាងទំនើបវីឃោរីុស៊េនធ័រឈុនបុរី) រៀងរាល់(ច័ន្ទ-សៅរ៍) ចាប់ពីវេលាម៉ោង០៨:៣០នាទីព្រឹកដល់ម៉ោង០៤:៣០នាទីល្ងាច។ ដូច្នេះហើយសូមបងប្អូនពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងខេត្តឈុនបុរី ហើយមិនបានបានធ្វើប៉ាស័្ពរ សូមប្រញាប់រួសរាន់ទំនាក់ទំនងសុំលេខរៀងធ្វើពីមន្ទីការងារខេត្ដឈុនបុរី ដើម្បី បញ្ជាក់អត្តសញ្ញាណអោយបានរួចរាល់តាមការកំណត់។ {{ :website_news:photo_2018-05-04_10-22-36.jpg?nolink |}}{{ :website_news:photo_2018-05-04_10-22-55.jpg?nolink |}}{{ :website_news:photo_2018-05-04_10-23-01.jpg?nolink |}}{{ :website_news:photo_2018-05-04_10-23-05.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ}}