====== ចុះបង្ក្រាបទីតាំងរកស៊ីផ្លូវភេទ ឃាត់ខ្លួនច្រើននាក់ ====== https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ម៉ោង ១៥:៤៥ប្រាក់ សារិទ្ធ ខេត្តកំពត ៖ កំលាំងសមត្ថិកច្ចនគរបាលក្រុងកំពតដឹកនាំដោយលោកវរសេនីយ៍ទោហោ វណ្ណា អធិការនគរបាលក្រុងកំពតបានចុះបង្ក្រាបទីតាំងរកស៊ីផ្លូវភេទមួយកន្លែងនៅចំណុចដើមក្រខុប ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ ។ ក្នុងកិច្ចចុះប្រតិបត្តិការខាងលើ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួននារីដែលបំរើការងារក្នុងទីតាំងខាងលើបានចំនួន៤នាក់ ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ និងបុរសដែលជាភ្ញៀវចំនួន៤នាក់ផងដែរនាំមកកាន់អធិការនគរបាលក្រុងកំពត ដើម្បីចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ទោ ហោ វណ្ណា អធិការនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ដោយទទួលបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តដើម្បីចុះបង្ក្រាបផ្ទះបើករកស៊ីផ្លូវភេទមួយកន្លែងខាងលើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្នុងភូមិនោះ លោកក៏បានសុំកំលាំងការិយាល័យជួញដូរនិងការពារអនិតីជននៃស្នងការខេត្តដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនប្រុសស្រីចំនួន៨នាក់ខាងលើនាំមកកាន់អធិការនគរបាលក្រុងកំពត ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ {{:website_news:23e9e4c740f116b41309c2d30112f487-1-780x455.jpg?400|}}{{:website_news:308dd4ec4a2e786899764272b2eb41a8-1.jpg?400|}}{{:website_news:eb31b31d2c23af413c435d515615e441.jpg?400|}} {{tag>សារព័ត៌មាន កំពត}}