====== ពលករខ្មែរ ១២នាក់ ត្រូវឃាត់ខ្លួន ក្នុងអំឡុងការចុះបង្រ្កាបរបស់សមត្ថកិច្ចថៃ នៅហាង១កន្លែង ====== ===== Headline ===== http://kleykley.sabay.com.kh/ ០៤/១១/២០១៨ ម៉ោង 14:22 ប៉ូលិស និងគយថៃ ជាង ៥០នាក់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២២នាក់ ក្នុងនោះ ខ្មែរ ១២នាក់ ចិន៧នាក់ មីយ៉ាន់ម៉ា ២នាក់ និងម្នាក់ទៀតជាជនជាតិថៃ ត្រូវជាម្ចាស់ហាង។ នេះបើតាមការចុះផ្សាយរបស់ The Nation។ សមត្ថកិច្ចថៃ ក្នុងផ្សារ Sua Pa Plaza នៅក្រុងបាងកក នាព្រឹកថ្ងៃទី៤វិច្ឆិកា ២០១៨។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅក្នុងអំឡុងការចុះបង្ក្រាបនៅហាងមួយកន្លែងដែលស្ថិតក្នុងផ្សារ Sua Pa Plaza ក្រុងបាងកក។ ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចថៃទទួលដំណឹងថា ហាងនេះ មានពលករខុសច្បាប់កំពុងតែធ្វើការ និងលក់ផលិតផលដែលបំពានច្បាប់កម្មសិទ្ធិបញ្ញា។ ជាលទ្ធផល សមត្ថកិច្ចថៃ បានរកឃើញទូរសព្ទ និងគ្រឿងបន្ទាប់បន្សំ (accessory) ដែលរត់ពន្ធខុសច្បាប់ជាង ៦ម៉ឺនគ្រឿងក្នុងហាងនេះ គិតជាទឹកប្រាក់ជាង ១២លានបាត (ជាង ៣៦ម៉ឺនដុល្លារ)។ នេះបើតាមការឱ្យដឹងពីលោក Surachate Hakparn ដែលជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាប។ បើតាមសារព័ត៌មានថៃខាងលើ បន្ថែមថា ពលករខុសច្បាប់ដែលសមត្ថកិច្ចថៃរកឃើញក្នុងបណ្តាហាងនៃផ្សារនេះ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើការងារដោយគ្មានលិខិតអនុញ្ញាត ហើយថៅកែរបស់ពួកគេ ក៏នឹងត្រូវទទួលទោសទណ្ឌផងដែរ៕ {{:website_news:5bde9d71ea0a7_1541315940_large.jpg?nolink&400|}} {{tag>សារព័ត៌មាន ប្រទេសថៃ}}