====== មកតាមណាប្រាកដជាទៅតាមនោះវិញ ====== https://www.facebook.com/matemohachunnews/ សារព័ត៌មាន មតិមហាជន 16/04/2018 បន្ទាយមានជ័យ៖ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៌ជាតិពលករវិលត្រឡប់ពីថៃរាប់ម៉ឺននាក់តាមបណ្តាច្រកទ្វារអន្តរជាតិសំខាន់ៗ តាមខេត្តជាប់ព្រំដែននៃទិសពាយ័ព្យ។ ប៉ុន្តែគេក៌សង្គេតឃើញដែរថាពលករមួយចំនួនតូចក៌បានលួចឆ្លងដែនត្រឡប់មកវិញតាមច្រករបៀងខុសច្បាប់ ដោយសាតែចាញ់ឃោសនាអូសទាញរបស់មេខ្យល់ដែរបើទោះជារាជរដ្ឋាភិបាលនៃប្រទេសទាំង2 កម្ពុជា-ថៃ សហការណ៌គ្នាសម្រួលដល់ពួកគេឲ្យវិលត្រឡប់តាមច្រកទ្វារអន្តរជាតិដោយមិនឲ្យយកប្រាក់ក៌ដោយ។ ពលករខ្លះខ្វះឯកសារច្បាប់តែឆ្លងព្រំដែនអន្តរជាតិបានដោយគ្រាន់តែបង់លុយម្នាក់500 ទៅ600បាត ឲ្យពួកមេខ្យល់ដែលត្រូវរ៉ូវគ្នាជាមួយភាគីថៃ។ ដោយឡែកពលករខ្លះវិលតាមច្រករបៀងជ្រោកក្រោមរូបភាពអ្នកចេញចូលទិញឥវ៉ាន់នៅផ្សារណាត់លើទឹកដីថៃ ដោយគ្រាន់តែបង់ថ្លៃផ្លូវឆ្លងកាត់ឲ្យសមត្ថកិច្ចខ្មែរថៃ និងមេខ្យល់។ ច្រករបៀងចំបក់ឃុំបឹងបេង ស្រុកម៉ាឡៃ ក៌មិនតិចតួចដែរក្នុងមួយថ្ងៃៗរាប់រយនាក់។ ចំណែកច្រករបៀងខាងជើងច្រកតំបន់បឹងត្រកួនប្រហែលជាង100ម៉ែត្រ ក្នុងភូមិបន្ទាយមានឬទ្ធីឃុំគោករមៀត ស្រុកថ្មពួក សមត្ថកិច្ចបើកចំហរឲ្យចេញចូលយ៉ាងសេរី។ ករណីខាងលើនេះត្រូវបានអ្នកស្រុកយល់ថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីរួចពលករវិលត្រឡប់ទៅថៃវិញប្រាកដជាអ្នកមកស្របច្បាប់ និងទៅវិញតាមលក្ខណៈស្របច្បាប់ហើយ អ្នកវិលមកខុសច្បាប់តាមច្រករបៀងប្រាកដជានិងត្រឡប់ទៅវិញតាមច្រករបៀងត្រូវប៉ាន់អស់លោកសមត្ថកិច្ចមួយចំនួនជាក់ជាមិនខាន៕ ដោយមតិមហាជន {{ :website_news:3416a75f4cea9109507cacd8e2f2aefc-3.jpg?nolink |}}{{ :website_news:30705399_1467773070018890_5543795808067081038_n.jpg?nolink |}}{{ :website_news:30714418_1467773136685550_4954756113539278732_n.jpg?nolink |}}{{ :website_news:30738993_1467772956685568_2882851644089774310_n.jpg?nolink |}} {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}