====== ច្បាប់ការងារថ្មីរបស់ថៃ,ត្រៀមប្រកាសដាក់ឲ្យអនុវត្តនៅពេលឆាប់ៗខាងមុខនេះហើយ ====== http://www.pheaktraprak.com/ March 19, 2018 ព្រះរាជក្រឹត្យថ្មី ស្តីពីច្បាប់ការងារថ្មីរបស់ប្រទេសថៃប្រចាំឆ្នាំ2018 ត្រៀមប្រកាសដាក់អោយអនុវត្តច្បាប់នៅពេលឆាប់ៗខាងមុខនេះហើយ ដោយច្បាប់ការងារថ្មីរបស់ប្រទេសថៃនេះមានចំនួនប្រាំបីមាត្រាថ្មីត្រូវប្រកាសដាក់អោយអនុវត្តជាផ្លូវការហើយបន្ទាប់ពីកែសម្រួលអស់រយៈពេលជាច្រើនខែរួចមក។ តើព្រះរាជក្រឹត្យស្តីអំពីច្បាប់ការងារថ្មីមានសារៈសំខាន់អ្វីខ្លះសូមចូលអានមើលនៅខាងក្រោមនេះទាំងអស់គ្នា÷ 1/ច្បាប់ប្ដូរថៅកែថ្មី ពលករដែលធ្វើការរស់នៅក្នុងតំបន់តែមួយអាចប្ដូរថៅកែថ្មីបានដោយគ្រាន់តែបញ្ជូនឯកសារ,មិនចាំបាច់ស្នើសុំច្បាប់ការងារថ្មី ម្ដងទៀតឡើយ។ 2/ច្បាប់ស្នាក់អាស្រ័យពលករ,ពលករអាចស្នាក់នៅកន្លែងធ្វើការឬផ្ទះថៅកែបាន ដោយមិនចាំបាច់រាយការណ៍ជូនសមត្ថកិច្ចនៅក្នុងតំបន់ឡើយ។ 3/ច្បាប់បានហាមឃាត់មិនឲ្យថៅកែ,កាត់ប្រាក់ខែឬប្រាក់ចំណូលផ្សេងៗពីពលករជាដាច់ខាត។ 4/ច្បាប់បានបន្ថែមរយ:ពេលប្ដូរថៅកែថ្មីជូនពលកររយៈពេលចំនួន 30ថ្ងៃ។ 5/ករណីពលករដែលធ្លាប់ជាប់ទោសពីបទលួចឆ្លងដែនខុសច្បាប់, ត្រូវហាមឃាត់មិនឲ្យចូលមកធ្វើការនៅប្រទេសថៃរយ:ពេលពីរឆ្នាំ។ 6/ច្បាប់ហាមឃាត់មិនឲ្យថៅកែរឹបអូសប៉ាស្ព័រឬបៃអនុញ្ញាតធ្វើការនិងប័ត្រស៊ីជម្ពូរបស់ពលករជាដាច់ខាត។ 7/ករណីលួចឆ្លងដែនខុសច្បាប់,និងធ្វើការនៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត ត្រូវមានទោសពិន័យជាប្រាក់ចាប់ពី5000฿ ដល់ 50,000฿។ 8/ករណីធ្វើការខុសលក្ខខ័ណ្ឌ ត្រូវមានទោសផាកពិន័យចាប់ពីរ 10,000฿ ដល់ 100,000฿។ {{ :website_news:photo_2018-03-19_09-50-19.jpg?nolink |}}{{ :website_news:photo_2018-03-19_09-50-24.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ}}