====== នោះ.! តម្រួត(តម៉)ចុះចាប់ដល់តូប ករណីធ្វើការខុសលក្ខខ័ណ្ឌ ====== http://www.pheaktraprak.com/ March 22, 2018 កាលពីវេលាម៉ោង07 ព្រឹកថ្ងៃពុធ ទី21 ខែមីនា ឆ្នាំ2018 កម្លាំងសមត្ថកិច្ចតម្រួតនិងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ចាន់បុរី ប្រទេសថៃ បានបើកកិច្ចព្រឹត្តិការណ៍ចុះចាប់ខ្លួនពលករបរទេសមួយចំនួនដែលកំពុងធ្វើការលក់ដូរខុសលក្ខខ័ណ្ឌការងារនៅត្រង់ចំណុចផ្សារប៉ូលីងស្ថិតក្នុងស្រុកមឿង ខេត្តចាន់បុរី ប្រទេសថៃ។ យោងតាមរបាយការណ៍សមត្ថកិច្ចថៃបានឲ្យដឹងថាពលករបរទេសចំនួន01នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួនចាប់បន្ទាប់ពីសមត្ថកិច្ចបានរកឃេីញឃើញថាពលកររូបនោះធ្វើការខុសពីបៃអនុញ្ញាតការងារដែលក្រសួងការងារថៃបានកំណត់។ តាមការអះអាងរបស់សមត្ថកិច្ចបានប្រាប់ថា កន្លងមកកម្លាំងសមត្ថកិច្ចធ្លាប់ចុះចាប់ពលករបរទេសដែលធ្វើការខុសលក្ខខ័ណ្ឌនៅផ្សារខាងលើនេះ ជាញឹកញាប់ណាស់ដែរ ក៏ប៉ុន្តែនៅតែមានពលករព្រឹត្តិបទល្មើសច្បាប់ដូចករណីមុនទៀត។ បន្ទាប់ពីឃាត់ខ្លួនពលកររូបនោះត្រូវសមត្ថកិច្ចបញ្ជូនយកទៅធ្វេីការសាកសួរនៅអធិការដ្ឋានតម្រួតអន្តោប្រវេសន៍ខេត្តចាន់បុរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយចាត់វិធានការតាមផ្លូវច្បាប់ ។ {{ :website_news:photo_2018-03-22_13-36-36.jpg?nolink |}}{{ :website_news:photo_2018-03-22_13-36-51.jpg?nolink |}}{{ :website_news:photo_2018-03-22_13-36-55.jpg?nolink |}}{{ :website_news:photo_2018-03-22_13-37-00.jpg?nolink |}} {{tag>សារព័ត៌មាន ប្រទេសថៃ}}