====== កម្លាំងទីបញ្ជាការជួរមុខកម្ពុជា និងកងទ័ពជើងទឹកថៃ រួមគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្ស ====== http://www.cen.com.kh/ April 25, 2018 ខេត្តព្រះសីហនុ៖ កម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះចំនួន ២០រូប ដឹកនាំដោយ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃចំនួន ២២រូប ដឹកនាំដោយ លោកឧត្តមនាវីឯក BANJOB POEDAENG មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានលើផ្ទៃសមុទ្រ ដើម្បីឈានទៅសហការទប់ស្កាត់ បង្រ្កាបការជួញដូរមនុស្ស ការរុករក និងជួយសង្រ្គោះគ្រោះមហន្តរាយរួមគ្នាឲ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះបានរៀបចំ កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ៕ ដែន សីមា {{ :website_news:321a3b18-559b-49df-bd3b-e6cb80493f3f.jpeg?nolink |}}{{ :website_news:b5402951-a353-4635-bd8b-4c1988b9751b.jpeg?nolink |}}{{ :website_news:47376d47-8b34-4cf6-bbc7-6f32d9ec59e7.jpeg?nolink |}}{{ :website_news:862d798b-37d8-4cfb-b8c7-6a4dc22c87e4.jpeg?nolink |}}{{ :website_news:47b3ce7f-491e-4a7d-a9be-9c296a56bbec.jpeg?nolink |}} {{tag>សារព័ត៌មាន ព្រះសីហនុ}}