====== កម្ពុជាគាំទ្រ ការសម្រេចរបស់ ចៅក្រមអាមេរិក ដែលរារាំងការនិរទេស ពលរដ្ឋកម្ពុជា ៩២នាក់ ====== https://www.dap-news.com/kh/ សៅរ៍, ២៧ មករា ២០១៨ 13:54 ដោយ: ដើមអម្ពិល ID:014 ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែមករានេះ បានសម្ដែងការគាំទ្រ ចំពោះការសម្រេច របស់ចៅក្រមអាមេរិក ដែលរារាំងមិនឲ្យ រដ្ឋបាលលោក ដូណាល់ ត្រាំ បណ្ដេញជនជាតិខ្មែរ៩២នាក់ ចេញពីទឹកដីអាមេរិក។ លោក ជុំ សុន្ទរី បានលើកឡើង នៅចំណុចសំខាន់ៗ៤ ទាក់ទងនឹងការសម្រេចរបស់ ចៅក្រមអាមេរិកនេះថា៖ ១-យើងសូមស្វាគមន៍ ចំពោះការសម្រេចរបស់ ចៅក្រមសហរដ្ឋអាមេរិក ដើម្បីរារាំងការនិរទេសពលរដ្ឋកម្ពុជា ៩២ នាក់ ពីសហរដ្ឋអាមេរិក ដោយពុំអនុញ្ញាតឱ្យពួកគេ មានឱកាសធ្វើការតវ៉ា រឿងក្តីនៅក្នុងតុលាការ។ ២- ការសម្រេចចិត្តរបស់ចៅក្រមអាមេរិក បានផ្តល់ឱ្យកម្ពុជានូវតម្លាភាព និងយុត្តិធម៌ ឈរលើមូលដ្ឋាននៃច្បាប់ របស់សហរដ្ឋអាមេរិក និងគោលការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស ក៏ដូចជាតម្លៃមនុស្សធម៌ផងដែរ។ ៣- ការសម្រេចចិត្ត របស់ចៅក្រមសហរដ្ឋអាមេរិក បង្ហាញយ៉ាងច្បាស់ថា "ការដាក់កំហិតទិដ្ឋាការ" ដែលបានចេញកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ដោយសហរដ្ឋអាមេរិក ស្តីពី មន្រ្តីនៃក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា សម្រាប់ "ពន្យារពេលដំណើរការដាក់ពាក្យសុំ" គឺមិនសមហេតុផលទាល់ អយុត្តិធម៌ និងសូម្បីតែច្បាប់ របស់អាម៉េរិក។ ៤-យើងសូមឆ្លៀតឱកាសនេះ ដើម្បីបន្តការអំពាវនាវរបស់យើង ឱ្យអាមេរិកលើកកម្ពស់ ការដាក់កំហិតទិដ្ឋាការរបស់ខ្លួន ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបន្ត កិច្ចសហប្រតិបត្តិការទ្វេភាគី ល្អឥតខ្ចោះនៅលើ MIA ៕ {{tag>សារព័ត៌មាន ភ្នំពេញ IR ជុំ_សុន្ទរី IR កម្ពុជាគាំទ្រចៅក្រមអាមេរិក រារាំងការនិរទេស ពលរដ្ឋកម្ពុជា}}