====== ទីភ្នាក់ងារអន្តោប្រវេសន៍របស់ UN ថា ក្រុមជនចំណាកស្រុកអាហ្វ្រិកបាននិយាយថា ពួកគេត្រូវក្រុមអ្នករត់ពន្ធមនុស្ស ឃុំឃាំងរហូតដល់ ២ឆ្នាំក្នុងប្រទេសលីប៊ី ====== https://www.facebook.com/BTVCambodia/ 29-08-2018 ទីភ្នាក់ងារអន្តោប្រវេសន៍របស់ UN បានឲ្យដឹងកាលពីថ្ងៃអង្គារ ថា ក្រុមជនចំណាកស្រុកអាហ្វ្រិក ដែលត្រូវបានប្រទេសអ៊ីតាលីបដិសេធមិនទទួលយក កាលពីសប្ដាហ៍មុនបាននិយាយថា ពួកគេត្រូវក្រុមអ្នករត់ពន្ធមនុស្ស ឃុំឃាំងរហូតដល់២ឆ្នាំក្នុងប្រទេសលីប៊ី ដែលមនុស្សជាច្រើនត្រូវបានគេធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ ជនអន្តោ ប្រវេសន៍ ១៩០នាក់ភាគច្រើនជាជនជាតិអេរីតទ្រី និងជនជាតិសូម៉ាលី ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃទី១៥ ខែសីហា នេះបើយោងតាមការឲ្យដឹងរបស់អ្នកនាំពាក្យ អង្គការទេសន្ទរប្រវេសន៍អន្តរជាតិហៅកាត់ IOM លោក ចូអែល មីលម៉ាន បានប្រាប់ដល់សន្និសីទ អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ {{ :website_news:40380088_2048266238798588_8142907987741114368_n.jpg?nolink |}}{{ :website_news:40261725_2048266252131920_4015750192186785792_n.jpg?nolink |}} {{tag>សារព័ត៌មាន បរទេស}}