====== ៣ចំណុចកម្ពុជា ស្នើសុំកូរ៉េពាក់ព័ន្ធ និងបញ្ហាពលករខ្មែរ ====== https://www.dap-news.com/kh/ ព្រហស្បតិ៍, ២៩ មិនា ២០១៨ 16:33 ដោយ: ស៊ាន កុសល ID:112 ភ្នំពេញ៖ ក្នុងជំនួបប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួង ការងារកូរ៉េ និងបណ្តាទូត នៃប្រទេស បញ្ជូនពលករ មកកូរ៉េ ភាគីកម្ពុជាបានលើកបញ្ហាពើបប្រទះ ៣ចំណុចក្នុងការដោះស្រាយ បញ្ហាជូនពលករ។ បើតាមបណ្តាញទំនាក់ទំនង សង្គហ្វេសប៊ុក របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះថា "ក្នុងជំនួប ប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការងារកូរ៉េ និងបណ្តាទូត នៃប្រទេសបញ្ជូនពលករមកកូរ៉េ យើង បានលើកបញ្ហារៀងៗខ្លួន ដែលយើងពើបប្រទះក្នុងការដោះស្រាយបញ្ហាជូនពលករ"។ លោក ឡុង ឌីម៉ង់ បានបន្តថា "កម្ពុជាបានលើកឡើង៣បញ្ហា ទី១. បន្តស្នើសុំឲ្យមាន មជ្ឃមណ្ឌលគាំពារ ពលករបរទេសតាមតំបន់ ដែលមានពលករលើសពី៥០០នាក់ ជាក់ស្តែងនៅកោះជេជូ។ ទី២. ស្នើសុំឲ្យមានយន្តការ ក្នុងការអបរំសុខភាព និងព្យាបាល ជម្ងឺដែលពលករងាយនឹងប្រឈម។ និងទី៣. ស្នើឲ្យមានការអនុញ្ញាត លើកទីពីរក្នុងការវិភាគ ទឹកនោមមុននឹងផ្តល់កាត ID នៅពេលពលករធ្វើតេស្តទឹកនោម ហើយកូរ៉េ បានរកឃើញ សារជាតិហាមប្រាម (សារជាតិញៀន) ដែលបងប្អូនបានលេបជាថ្នាំផ្តាសាយ ឬឈឺពោះពេល មុនចេញមកកូរ៉េ ។ ថ្នាំផ្តាសាយ ឬឈឺពោះពេលមុនចេញមកកូរ៉េ"៕ {{ :website_news:0eee80b7a672749777dbff6678594215.jpg?nolink |}}{{ :website_news:1072.jpg?nolink |}} {{tag>សារព័ត៌មាន ភ្នំពេញ}}