====== ក្រោយជំនួប៖សង្គមស៊ីវិលទទួលស្គាល់របាយការណ៍ស្តីពីមីក្រូហិរញ្ញវត្ថុមិនឆ្លុះបញ្ចាំងពីស្ថានភាពទូទៅ ====== http://bayontv.com.kh/ 04/09/2019 ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនានេះ រដ្ឋាភិបាលកម្ពុជាតំណាងដោយអង្គភាពអ្នកនាំពាក្យ បានកោះហៅអង្គការលីកាដូ និងសមាគមធាងត្នោតមកជួបពិភាក្សាគ្នាក្រោយការចេញរបាយការណ៍ស្តីពីការប៉ះពាល់ជីវភាពពលរដ្ឋក្រោយកម្ចីឥណនទានពីវិស័យមីក្រូហិរញ្ញវត្ថុ។ ក្រោយជំនួបអង្គការទាំងពីរទទួលស្គាល់ថាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយនិងជាការរកឃើញផ្នែកតូចមួយប៉ុណ្ណោះ។ អង្គការលីកាដូ និងសមាគមធាងត្នោតបានទទួលស្គាល់ពីភាពមិនគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍របស់ខ្លួនស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋដោយសារតែកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។ ការទទួលស្គាល់នេះគឺធ្វើឡើងក្រោយជំនួបរវាងអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការទាំងពីរដើម្បីស្វែងយល់ពីការពិតនៃការផ្សព្វផ្សាយរបាយការណ៍នេះ។ លោកអំ សំអាត អ្នកនាំពាក្យអង្គការលីកាដូបានប្រាប់អ្នកសារព័ត៌មានថា របាយការណ៍របស់ខ្លួនបានសម្ភាសន៍មនុស្សតែ២៨នាក់ប៉ុណ្ណោះ ដែលរងផលប៉ះពាល់ដោយផ្ទាល់ក្នុងខ្ចីប៉ុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែលោកថា របាយការណ៍នេះក៏ជាការពញ្ញាក់ដល់រដ្ឋាភិបាលពីផលប៉ះពាល់លើក្រុមគ្រួសារទាំង២៨តែប៉ុណ្ណោះ។ សូមរំលឹកថា អង្គការទាំងពីរខាងលើកាលពីដើមខែសីហា អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី **ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល**។ ទន្ទឹមនឹងនេះ អង្គភាពអ្នកនាំពាក្យ បានអះអាងថា ការលើកឡើងពីហេតុផល នៃសំណាក់២៨ករណីតែប៉ុណ្ណោះ ដែលមានចរិតអត្តនោម័តិដែលមិនស្ថិតក្នុងតម្លៃសាកល និងមិនឆ្លុះបញ្ចាំងជារួមអំពីប្រតិបត្តិការផ្ដល់ទទួលប្រាក់កម្ចីឥណទាននិងស្ថានភាពទូទៅនៃបំណុលវ័ណ្ឌកនោះទេ។ ទន្ទឹមនឹងនេះ អង្គភាពអ្នកនាំពាក្យ បានអំពាវនាវដល់រាល់បុគ្គល និងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ក្នុងកិច្ចបញ្ចេញរបាយការណ៍ ឬព័ត៌មានជាសាធារណៈត្រូវគោរពនូវសិទ្ធិទទួលបានព័ត៌មានសុចរិតរបស់សាធារណជន ដែលមានមូលដ្ឋានពិត វិជ្ជាជីវៈ បែបវិទ្យាសាស្រ្ដ និងតម្លៃបរិយាយដទៃទៀត ដើម្បីជាផលប្រយោជន៍ក្នុងការចូលរួមជាដៃគូ ក្នុងកិច្ចការពារកសាង មាតុភូមិ និងវប្បធម៌ដ៏បវររបស់ជាតិយើង៕ អត្ថបទ៖ គួន សំបូរ {{:website_news:ngo-microfinance1.png?nolink&400|}} {{tag>សារព័ត៌មាន ភ្នំពេញ}}