====== មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងហុងកុង ====== https://www.facebook.com/ អគ្គនាយកដ្ឋានការងារ-General Department of Labour 12-07-2019 នាថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងហុងកុង សរុបចំនួន ៨៣នាក់ (ស្រី ៣១នាក់)។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងអំពី៖ ១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅបរទេស ២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅបរទេស ៣-ការធ្វើដំណើរតាមផ្លូវ និងការមកដល់បរទេស ៤-ការធ្វើការងារ និងការរស់នៅក្នុងបរទេស ៥-ការគ្រប់គ្រងប្រាក់ ៦-សុខភាព និងអនាម័យ ៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ ៨-សុវត្ថិភាព និងសេវាគាំទ្រ។ ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះមានចំនួន៧ គឺ៖ ១. Axel ២. Gala Tokyo ៣. International Easy Reach ៤. JNN ៥. Phillimore ៦. Pro Cast ៧. Top Manpower {{:website_news:66275368_1587351714733223_746023054672396288_n.jpg?nolink&400|}}{{:website_news:66218302_1587351771399884_3070069144603852800_n.jpg?nolink&400|}}{{:website_news:66318311_1587351754733219_4860203546412318720_n.jpg?nolink&400|}}{{:website_news:66464888_1587351731399888_1925898683107246080_n.jpg?nolink&400|}} {{tag>សារព័ត៌មាន ភ្នំពេញ}}