====== ក្រុមទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បានចុះទៅជួយដោះស្រាយបញ្ហាជូនពលករ ករណីក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលជូនពួកគាត់ ====== https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ January 12 at 11:54 AM • ខេត្តសមុទ្រប្រាកាន ប្រទេសថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្រុមទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ សហការជាមួយមន្ត្រីការិយាល័យសុខមាលភាពនិងគាំពារពលករខេត្តសមុទ្រប្រាកាន បានចុះទៅជួបពលករខ្មែរ ចំនួនប្រហែល ៤០នាក់ នៅការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមហ៊ុនសំណង់ Natural Thai Location Co.,Ltd ដែលស្ថិតនៅក្នុងស្រុកមឿងសមុទ្រប្រាកាន ខេត្តសមុទ្រប្រាកាន ដើម្បីដោះស្រាយបញ្ហាជូនពលករករណីក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលជូនពួកគាត់ អស់រយៈពេលជាង៤០ថ្ងៃមកហើយ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ -និយោជក យល់ព្រមឱ្យពលករចូលមកបម្រើការងារជាធម្មតាវិញ ហើយនិយោជកនឹងបើកប្រាក់ឈ្មួលជូនពលករ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩។ - ពលករឯកភាពគ្នាយល់ព្រមចូលធ្វើការវិញជាធម្មតា និងឯកភាពរងចាំបើកប្រាក់ឈ្មួលនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩។ កិច្ចដោះស្រាយបញ្ហាការមិនបើកប្រាក់ឈ្មួលរបស់ពលករ ត្រូវបានបញ្ចប់ ដោយពលករមានសេចក្តីរីករាយអបអរសាទរ ចំពោះដំណោះស្រាយខាងលើ។ {{:website_news:49424657_1634094353359232_8409480037820006400_n.jpg?400|}}{{:website_news:49790846_1634094203359247_3745361805967360000_n.jpg?400|}}{{:website_news:49864224_1634094453359222_8490542078038638592_n.jpg?400|}} {{tag>សារព័ត៌មាន ប្រទេសថៃ}}