====== ជាហូរហែថៃបញ្ជូនពលរដ្ឋខ្មែរដែលចំណាកស្រុកខុសច្បាប់ ចូលប្រទេសថៃ អោយវិលត្រឡប់ទៅប្រទេសខ្លួនវិញ ====== https://www.facebook.com/PheakTraLiveOfficial/ Pheak Tra Live 17/08/2019 តើអ្នកមានដឹងថា ពលករខុសច្បាប់ដែលត្រូវសមត្ថកិច្ចថៃបញ្ជូនអោយវិលត្រឡប់ទៅស្រុកកំណើតវិញនោះ ត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អគ្គស្នងការដ្ឋានអត្តសញ្ញាណកម្ម ប្រទេសថៃ ត្រូវហាមមិនអោយចូលមកធ្វើការក្នុងប្រទេសរយៈពេល 2ឆ្នាំ ។ ដូច្នេះប្រសិនបងប្អូនមានបំណងចង់ចូលមកធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់នោះ ត្រូវទំនាក់ទំនងការិយាល័យស្វែងរកការងារនៅក្រៅប្រទេស ឬក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ដែលមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងប្រទេសកម្ពុជា។ ត្រូវជៀសវាងការលួងលោមរបស់មេខ្យល់ ដែលបោកបញ្ឆោតនាំទៅធ្វើការនៅប្រទេសថៃ តាមរយៈខុសច្បាប់ ឬលួងលោមនាំទៅធ្វើការនៅលើទូកនេសាទត្រី នៅប្រទេសម៉ាឡេស៊ី,ឥណ្ឌូណេស៊ីជាដើម។ ត្រូវចងចាំថា ប្រទេសថៃគ្មានគោលនយោបាយបើកអោយពលករខុសច្បាប់ចុះឈ្មោះ ឬធ្វើឯសារស្រប់ដល់ពលករខុសច្បាប់ទៀតឡើយ ប្រសិនមានបុគ្គលណាមួយឆបោកដូចករណីខាងលើ សូមប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការណ៍ មុននឹងលង់ខ្លួនក្លាយទៅជាជនរងគ្រោះនៅបរទេស។ {{:website_news:69282777_957724547902009_9074418654019321856_n.jpg?nolink&400|}} {{tag>សារព័ត៌មាន ប្រទេសថៃ}}