====== ឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនម្នាក់ និងពលករឆ្លងដែន៥នាក់ ====== http://www.rasmeinews.com/ April 21, 2019, 4:14 PM ដោយៈ គ្រញូង / បាត់ដំបងៈ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងមួយចំនួន ធ្វើការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសពលករចំណាកស្រុកខុសច្បាប់ កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញ នៃអធិការស្រុកសំពៅលូន បានចុះបង្ក្រាប ករណីនាំមនុស្សឆ្លងដែន នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនមេខ្យល់បានម្នាក់ និងពលករឆ្លងដែនចំនួន៥នាក់។ លោកវរសេនីយ៍ឯកពេជ្រ ដារ៉ែនអធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ចំពោះមេខ្យល់ឈ្មោះ មិន ទន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការបន្ត នៅរសៀលថ្ងៃទី២១ ខែមេសា។ ដោយឡែកពលករឆ្លងដែនខុសច្បាប់អធិការដ្ឋាន បានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាឈប់ចូលទៅធ្វើការខុសច្បាប់ ត្រូវទៅធ្វើឯកសារស្របច្បាប់ ទើបមិនមានការចាប់ចង ឬឃាត់ខ្លួនពីសន្តិសុខថៃរួចដោះលែងឱ្យត្រឡប់ទៅធ្វើលិខិតឱ្យបានត្រឹមត្រូវ៕ ល {{:website_news:rasmeinews-17-21042019.jpg?400|}} {{tag>សារព័ត៌មាន បាត់ដំបង}}