====== អគ្គស្នងការដ្ឋាននគរបាលជាតិបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងការរំលោភលើអនីតិជន ====== http://cambodiapolice.com/policekh/ 11:50 am 31 ឧសភា 2019 ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងការរំលោភបំពានលើអនីតិជន ក្រោមកិច្ចសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ(DCI) ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋបារាំង ដែលមានរយៈពេល៥ថ្ងៃត្រូវបានធ្វើពិធីបិទនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ាំងសង់ វ៉ង់ណ៊ែប(Vincent Vanherpe) ប្រធានគម្រោងសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថនៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ៕ {{:website_news:york-sokha-800x535.jpg?400|}} {{tag>សារព័ត៌មាន ភ្នំពេញ}}