====== ភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែនឆ្លងដែនខុសច្បាប់ ចំនួន ០១នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ====== https://www.facebook.com/GDIOfficial 01-07-2020 ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែនឆ្លងដែនខុសច្បាប់ ចំនួន ០១នាក់ ដោយមានការចូលរួមត្រួតពិនិត្យសុខភាពពីក្រុមចត្តាឡីស័ក។កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរនេះ មានឈ្មោះ ប៉ុក ខូវ ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំ និងណែនាំ រួចបញ្ជូនទៅឲ្យក្រុមចត្តាឡីស័ក ដើម្បីអនុវត្តបន្ត៕ {{tag>សារព័ត៌មាន កោះកុង កូវិដ១៩}}